សកម្មភាពផលិតវ៉ាក់សាំងប្រឆាំងជំងឺរាតត្បាត COVID – 19 នៅលើពិភព​លោក

(VOVWORLD) - នាថ្ងៃទី ២០ ខែកក្កដា ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ និងផលិតឱសថជាច្រើននៅលើពិភពលោកបានប្រកាសវឌ្ឍនភាពជាវិជ្ជមានក្នុងការផលិតវ៉ាក់សាំងប្រឆាំង ជំងឺរាតត្បាត COVID – 19។
សកម្មភាពផលិតវ៉ាក់សាំងប្រឆាំងជំងឺរាតត្បាត COVID – 19 នៅលើពិភព​លោក - ảnh 1ឧទ្ទេសនាមវ៉ាក់សាំងប្រឆាំងជំងឺរាតត្បាត COVID – 19 (រូបថត៖ THX / TTXVN)

យោងតាមលទ្ធផលដែលបានចុះផ្សាយនៅលើទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet កាលពីថ្ងៃដដែលបានឲ្យដឹងថា វ៉ាក់សាំងសាកពិសោធន៏ AZD1222 របស់សម្ព័ន្ធក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford (ចក្រភពអង់គ្លេស) ទទួលបានលទ្ធផលសុវត្ថិភាព និងបង្កើតអង្គបដិប្រាណចំពោះមនុស្សក្នុងដំណាក់កាលធ្វើតេស្ត។

នាថ្ងៃដដែល អ្នកស្រាវជ្រាវចិនបានប្រកាសថាវ៉ាក់សាំង Ad5-nCOV ដែលត្រូវបានក្រុមហ៊ុនផលិតវ៉ាក់សាំង CanSino Biologics និងអង្គភាពស្រាវជ្រាវយោធាចិន សហការផលិតក៏បានអះអាងនូវសុវត្តិភាព ហើយបង្កើតអង្គបដិប្រាណសម្រាប់មនុស្សផងដែរ។

សូមបញ្ជាក់ដែរថា នៅលើពិភពលោក មានវ៉ាក់សាំងប្រឆាំងជំងឺរាតត្បាត COVID – 19 ចំនួន ១៥០ ប្រភេទ កំពុងត្រូវបានធ្វើតេស្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ