សកម្មភាពផ្សព្វផ្សាយកសិផលរុក្ខផលជលផលរបស់វៀតណាមនៅរុស្ស៊ី

ក្រុមការងាររបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមដឹកនាំដោយ
អនុរដ្ឋមន្ត្រី Diep Kinh Tan ដែលបានមានសកម្មភាពផ្សព្វផ្សាយកសិផល រុក្ខផល ជលផលរបស់វៀតណាមជាច្រើននៅរុស្ស៊ីនិងជំរុញកិច្ចសហប្រតិបត្តិការរវាង
ប្រទេសទាំង ២ លើវិស័យកសិកម្ម។ នាថ្ងៃទី ១៨ កញ្ញា ក្នុងជំនួបធ្វើការជាមួយ
អនុរដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ី Ilia Shestakov ថា្នក់ដឹកនាំទាំង ២ រូបបានជូនដំណឹង
ឲ្យគ្នាអំពីតម្រូវការនៃទីផ្សារ កសិផលនៃប្រទេសទាំង ២ ។ អនុរដ្ឋមន្ត្រី Diep Kinh Tan បានសង្កត់ធ្ងន់ថា៖
“សក្តានុភាពសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម កសិកម្ម រវាងវៀតណាមនិង រុស្ស៊ីគឺធំធែងណាស់។ ប៉ុន្តែ ក្នុងប៉ុន្មានឆ្នាំកន្លងមក ភាគីទាំង ២ មិនទាន់បានយល់ដឹង
ច្បាស់អំពីសក្តានុភាពនិងតម្រូវការរបស់ខ្លួនទេ។ ខ្ញុំគិតថា៖ អង្គភាពអាជីវកម្មវៀតណាម
ត្រូវសហការបង្កើតឡើងផលិតផលមានគុណភាពខ្ពស់ដើម្បីជ្រៀតចូលក្នុងទីផ្សារនេះ៕“ 
មុននោះ ក្រុមការងារបានចូលរួមការតាំងពិព័ណ៍កសិកម្មអន្តរជាតិលើកទី ២១ នៅ
មជ្ឃមណ្ឌលពិព័ណ៍ Expocenter នៅម៉ូស្គូវ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ