សកម្មភាពមានអត្ថន័យក្នុងឱកាសរំលឹកខួបលើកទី៧១ទិវាយុទ្ធជនពិការ យុទ្ធជនពលី វៀតណាម
(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Dak Lak នាព្រឹកថ្ងៃទី២០ កក្កដា ក្រុម ការងារគណៈលេខាដឹកនាំដោយលោក Tran Quoc Vuong សមាជិកការិ យាល័យនយោបាយ និងជាអចិន្ត្រៃគណៈលេខាមជ្ឈឹមបក្ស វៀតណាម បាន ទៅអុជធូបនៅឈាបនដ្ឋានយុទ្ធជនពលីខេត្ត Dak Lak និងទៅសាកសួរសុខទុក្ខ បណ្ដាគ្រួសារមានគុណូបការៈនៅខេត្ត។
លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមជូនអំណោយសំរាប់គ្រួសារគោលនយោបាយនៅស្រុក Quang Xuong (រូបថត៖ Daidoanket.vn) |
នាព្រឹកថ្ងៃដដែល លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមដឹកនាំក្រុមការងារមជ្ឈឹមនិងខេត្ត Thanh Hoa បាន ទៅសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់បណ្ដាគ្រួសារគោលនយោបាយនៅស្រុក Quang Xuong។ បន្ទាប់នោះ ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្រុក Quang Xuong លោក Tran Thanh Man បានស្នើឲ្យអាជ្ញាធរ រណសិរ្សមាតុភូមិ ស្ថាប័ន និងសមូហភាពគ្រប់ជាន់ថ្នាក់នៅតំបន់ បន្តយកចិត្តទុកដាក់ថែមទៀត ដល់ការងារថែទាំជីវភាពរស់នៅបណ្ដាគ្រួសារគោលនយោបាយ បង្កលក្ខណៈ ងាយស្រួលសំរាប់គ្រួសារយុទ្ធជនពិការ យុទ្ធជនពលីឲ្យមានជីវភាពរស់នៅដោយ ស្ថិរភាព។
ក្នុងពេលនោះ លោក Pham Minh Chinh លេខាមជ្ឈឹមបក្ស ប្រធានគណៈ ចាត់តាំងមជ្ឈឹមដឹកនាំក្រុមការងារបានទៅសាកសួរសុខទុក្ខ ជូនអំណោយសំរាប់ គ្រួសារគោលនយោបាយនៅខេត្ត Quang Tri។
នាថ្ងៃដដែល នៅឈាបនដ្ឋានយុទ្ធជនពលីស្រុក Tam Nong គណៈកម្មា ធិការប្រជាជនខេត្ត Dong Thap បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធបណ្ដាយុទ្ធជន ស័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅកម្ពុជា៕