សកម្មភាពមានអត្ថន័យជាច្រើនក្នុងឱកាសខួបគម្រប់៧៥ឆ្នាំទិវាបុណ្យឯករាជ្យជាតិវៀតណាមថ្ងៃទី២ កញ្ញា នៅឯបរទេស

(VOVWORLD) - ថ្លែងនៅពិធីនេះ អនុរដ្ឋមន្រ្តីការបរទេសអាហ្សង់ទីនលោក Pablo Tettamanti បានផ្ញើរ សេចក្ដីជូនពរជូនចំពោះប្រជាជនវៀត ណាមក្នុងឱកាសព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ព្រមទាំងសន្យាថា រដ្ឋា ភិបាលអាហ្សង់ទីននឹងបន្តរួមដំណើរជា មួយវៀតណាមដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ ហើយ ដោះស្រាយបញ្ហាប្រឈមនានាក្នុងប្រព័ន្ធពហុភាគីផងដែរ។
សកម្មភាពមានអត្ថន័យជាច្រើនក្នុងឱកាសខួបគម្រប់៧៥ឆ្នាំទិវាបុណ្យឯករាជ្យជាតិវៀតណាមថ្ងៃទី២ កញ្ញា នៅឯបរទេស - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Ngo Duc Manh ថ្លែងនៅពិធីរំលឹកខួប។ (រូបថត៖ VOV) 

នាថ្ងៃទី២ កញ្ញា ស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីបានរៀបចំ ពិធីមិទ្ទីញរំលឹកខួបលើកទី៧៥ ទិវាបុណ្យឯករាជ្យជាតិវៀតណាមទី២កញ្ញាដោយមានការចូលរួមរបស់កម្មាភិបាល បុគ្គលិកស្ថានទូត ស្ថាប័នអមស្ថាន ទូត រួមជាមួយតំណាងសមាគមន៍វៀតណាមនៅសហព័ន្ធរុស្ស៊ីយ៉ាងច្រើន កុះករ។    

នាថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីន ក៏បានរៀបចំ ពិធីរំលឹកខួបលើកទី៧៥ទិវាបុណ្យឯករាជ្យជាតិវៀតណាមទី២កញ្ញាដោយមានការចូលរួមរបស់កម្មាភិបាលនៃស្ថាប័នតំណាងនានា មន្ត្រីនិងមិត្តភក្តិនៃ ប្រទេសសាមី ក៏ដូចជាអង្គទូតតាមរយៈប្រព័ន្ធវីដេអូផងដែរ។ ថ្លែងនៅពិធី នេះ អនុរដ្ឋមន្រ្តីការបរទេសអាហ្សង់ទីនលោក Pablo Tettamanti បានផ្ញើរ សេចក្ដីជូនពរជូនចំពោះប្រជាជន វៀតណាមក្នុងឱកាសព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ព្រមទាំងសន្យាថា រដ្ឋាភិបាល អាហ្សង់ទីននឹងបន្តរួមដំណើរជា មួយវៀតណាមដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ ហើយ ដោះស្រាយបញ្ហាប្រឈមនានាក្នុងប្រព័ន្ធពហុភាគីផងដែរ។

ក្នុងឱកាសនេះដែរ ស្ថានទូតវៀតណាមប្រចាំនៅអាហ្ស៊ីប មីយ៉ាន់ម៉ានិងថៃ ក៏បានរៀបចំពិធីរំលឹកខួបលើកទី៧៥ទិវាបុណ្យឯករាជ្យជាតិ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ