សកម្មភាពមានអត្ថន័យជាច្រើនរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធានហូជីមិញ
|
សកម្មភាពមានអត្ថន័យជាច្រើនរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធានហូជីមិញ (laodong.com) |
Vovworld-នាព្រឹកថ្ងៃទី១៦ឧសភានៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅពិធី
បូកសរុបនិងប្រគល់រង្វាន់ការប្រឡង យុវវ័យរៀនសូត្រនិងធ្វើតាមគំរូសីលធម៍
លោកប្រធានហូជីមិញឆ្នាំសិក្សា២០១៤-២០១៥។ ការប្រឡងបានបំផុសចាប់ពី
ខែធ្នូឆ្នាំ២០១៤ដោយទាក់ទាញបេក្ខជនចំនួន៧៨ពាន់នាក់ចូលរួម។ គណៈចាត់
តាំងបានប្រគល់រង្វាន់បុគ្គលចំនួន៣០និងរង្វាន់សមូហភាពចំនួន៣០សំរាប់
បេក្ខជនអង្គការដែលមានលទ្ធផលឆ្នើមបំផុត។
មុននោះនារសៀលថ្ងៃទី១៥ឧសភានៅមណ្ឌលពិព័ណ៌លេខ២៩វិថី Hang Bai
ក្រុងហាណូយ បានបើកពិព័ណ៌បណ្ដាវណ្ណកម្មវិចិត្រសិល្បៈរបស់វិចិត្រកររដ្ឋធានី
ដោយប្រធានបទ រៀនសូត្រនិងធ្វើតាមគំរូសីលធម៍លោកប្រធានហូជីមិញ។
ពិព័ណ៌បានតាំងបង្ហាញវណ្ណកម្មចំនួន១២០ផ្ទាំងអំពីរូបឆាយាល័ក្សលោកប្រធាន
ហូជីមិញក្នុងដំណើរការស្វែងរកផ្លូវសង្គ្រោះជាតិ បង្កើតបក្សកុម្មុយនីស្តវៀតណាម
ជាដើម។ វិចិត្រករ Do Manh Cuong បានចែករំលែកថា៖
“ប្រធានបទស្ដីពីលោកអ៊ុំហូគឺសម្បូរបែបហេតុនេះហើយពេលគូរគំនូរអំពីលោកអ៊ុំ
ខ្ញុំត្រូវគិតគូប្រធានបទណាដែលយើងយល់ច្បាស់លាស់លៃទុកពេលវេលាស្វែង
យល់និងគូគំនូរអំពីលោកអ៊ុំ។ ឧទាហរណ៍គំនូរលោកអ៊ុំហូជាមួយកុមារ ប្រធានបទ
នេះត្រូវបានវិចិត្រករជាច្រើននាក់គូរ ប៉ុន្តែខ្ញុំគូរលោកអ៊ុំហូជាមួយកុមារតំណាងឲ្យ
បណ្ដាជនជាតិទាំងនៅភាគខាងត្បូងភាគខាងជើងនិងជនរួមជាតិភាគតិច៕”