សកម្មាភាពមានអត្ថន័យជាច្រើនសំរាប់កុមារក្នុងឱកាសបុណ្យព្រះច័ន្ទពេញបរមី
(VOV) /  
|
កម្មវិធី បុណ្យព្រះច័ន្ទពេញបរមីពណ៍ផ្កាឈូក ជាមួយសកម្មភាពមានអត្ថន័យជាច្រើនសំរាប់ប្អូនៗកុមារ (laodong.com.vn) |
Vovworld-ដើម្បីបណ្ដាកុមារមានជំងឺបានសប្បាយរីករាយក្នុងបុណ្យព្រះច័ន្ទ
ពេញបរមី មន្ទីរពេទ្យកុមារមជ្ឈឹមបានសហការជាមួយអ្នកធ្វើហិរញ្ញប្បទានរៀបចំ
កម្មវិធី បុណ្យព្រះច័ន្ទពេញបរមីពណ៍ផ្កាឈូក ជាមួយសកម្មភាពមានអត្ថន័យជាច្រើនសំរាប់ប្អូនៗកុមារ សំដៅបន្ធូស្រាលការឈឺឆាប់ដោយជំងឺ។ ជាពិសេស
កម្មវិធី នាំចម្រៀងតូរតន្ត្រីរមកមន្ទីពេទ្យជាមួយការចូលរួមដោយស្ម័គ្រចិត្តរបស់បណ្ដាសិល្បករសិល្បការិនីដូចជាស្ពកអំណោយដ៏ពិសេស នាំបុណ្យព្រះច័ន្ទ
ពេញបរមីចំពោះអ្នកជំងឺចំនួន១៦០០នាក់ដែលកំពុងព្យាបាលនៅទីនេះ។
ជាមួយប្រធានបទ “បង្កឱកាសអភិវឌ្ឍន៍សមភាពសំរាប់កុមារក្រីក្រកុមារជន
ជាតិភាគតិច” នាយប់ថ្ងៃទី១៧កញ្ញា ខេត្ត Vinh Long បានដក់ថវិការរដ្ឋជាប្រាក់
ប្រមាណជាង១២០លានដុង ចាត់គណៈប្រតិភូកម្មាភិបាលចំនួន៩ក្រុមទៅសាក
សួរសុខទុក្ខជូនអំណោយឲ្យកុមារក្រីក្រកុមារជនជាតិភាគតិចជិត៣៩០០នាក់។
ក្នុងឱកាសនេះដែរ មូលនិធិគាំពារកុមារខេត្ត Kon Tum បានដកចំនួនប្រាក់ប្រមាណជាង៨២លានដុងដើម្បីរៀបចំ “រាត្រីព្រះច័ន្ទពេញបរមី” សំរាប់កុមារមានស្ថានភាព
លំបាកពិសេស។
នាយប់ថ្ងៃទី១៧កញ្ញា កុមារសិស្សានុស្សិសរាប់ពាន់នាក់រួមជាមួយប្រជាជន
និងភ្ញៀវទេសចរណ៍បានប្រមូលផ្ដុំគ្នានៅមកទីលាន Nguyen Tat Thanh ទីក្រុង Phan
Thiet (Binh Thuan) ចូលរួមពិធីបុណ្យដង្ហែប្រទីបទានព្រះច័ន្ទពេញបរមីឆ្នាំ២០១៣។ ពិធីនេះត្រូវបានទស្សនាវដី Vietbooks ទទួលស្គាល់ឯកទគ្គកម្មវៀតណាមជាពិធីបុណ្យដង្ហែប្រទីបទានព្រះច័ន្ទពេញបរមីធំបំផុតនៅវៀតណាម។ ពិធីបានទាក់ទាញសិស្សានុស្សិសចំនួន៣ពាន់នាក់មកពីសាលាចំនួន៣០នៅទីក្រុង Phan Thiet។ ពិធីបុណ្យដង្ហែប្រទីបទានព្រះច័ន្ទពេញបរមីត្រូវបានខេត្ត Binh Thuan កំណត់ជាពិធី
បុណ្យប្រពៃណីមួយក្នុងចំណោមពិធីបុណ្យប្រពៃណីចំនួន៥របស់ដំបន់សំដៅបំរើ
ការអភិវឌ្ឍន៍ទេសចរណ៍ ផ្សព្វផ្សាយពាណិជ្ជសញ្ញា Binh Thuan ចំពោះភ្ញៀវ
ទេសចរណ៍ក្នុងនិងក្រៅប្រទេស៕
-VOV