សកម្មភាពយ៉ាងផុលផុសរបស់យុវវ័យកងទ័ពនៃប្រទេសទាំងបីវៀតណាម-កម្ពុជា ឡាវនឹងបានប្រព្រឹត្តទៅនាពេលខាងមុខ

(VOVWORLD) -ក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ គណៈកម្ម ការយុវជនកងទ័ព នៃអគ្គស្នងការនយោ បាយ កងទ័ពប្រជាជនវៀតណាមបានរៀបចំសកម្មភាពរបស់យុវវ័យកងទ័ពសម្រាប់ ឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម និងឆ្នាំមិត្តភាពវៀតណាម -កម្ពុជា កម្ពុជា-វៀតណាម២០១៧។ 


ក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ គណៈកម្មការយុវជនកងទ័ព នៃអគ្គស្នងការនយោ បាយ កងទ័ពប្រជាជនវៀតណាមបានរៀបចំសកម្មភាពរបស់យុវវ័យកងទ័ពសម្រាប់ ឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម និងឆ្នាំមិត្តភាពវៀតណាម -កម្ពុជា កម្ពុជា-វៀតណាម២០១៧។ សកម្មភាពទាំងអស់នឹងបានប្រព្រឹត្តទៅក្នុងឱ កាស រំលឹកខួបលើកទី៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ ថ្ងៃទី ៥ ខែកញ្ញា និងរយៈពេល៤០ឆ្នាំនៃទិវាចុះហត្ថលេខាលើអនុសញ្ញាមិត្តភាពនិងសហប្រ តិបត្តិការថ្ងៃទី១៨កក្កដា និងខួបលើកទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀត ណាម-កម្ពុជាថ្ងៃទី២៤មិថុនា។ ក្នុងនោះ កម្មវិធីស្នូលដែលនឹងបានប្រព្រឹត្តទៅគឺ កម្ម វិធី ដុតទៀនតបស្នងសងគុណ “បទភ្លេងវៀតណាម-ឡាវ” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃ ទី១៥កក្កដានៅខេត្ត Nghe An និង មហោស្រពយុវជនកងទ័ពវៀតណាម-ឡាវ ប្រ ព្រឹត្តទៅនៅខេត្ត Dien Bien នាថ្ងៃទី១៨កក្កដា និងមហោស្រពយុវជនកងទ័ពវៀត ណាម-កម្ពុជា  នៅទីក្រុងហូជីមិញនាថ្ងៃទី១៨សីហា។ ក្រៅពីនោះនៅមានសកម្ម ភាពដ៏សម្បូរបែបជាច្រើនផងដែរ។ កម្មវិធីទាំងអស់នេះសំដៅលើកកំពស់ការទទួលខុស ត្រូវរបស់យុវជននៃប្រទេសទាំងបី ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង ដើម្បីការ អភិវឌ្ឍន៍សម្បូររុងរឿងរបស់ប្រទេសនីមួយៗ ជាពិសេស ផ្សព្វផ្សាយរូបភាពទឹកដី មនុស្ស វប្បធម៌ និងសក្កានុភាពអភិវឌ្ឍន៍របស់វៀតណាមទៅកាន់ប្រជាជាជន  កម្ពុជា និងឡាវ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ