សកម្មភាពយ៉ាងរស់វើកដើម្បីអបអរសាទរទិវានារីអន្តរជាតិ (ថ្ងៃទី៨ មីនា) ទាំងក្នុងនិងក្រៅប្រទេស

(VOVWORLD) - នាថ្ងៃទី៨ មីនា សម្ព័ន្ធសមគមនារីខេត្ត Binh Phuoc (ភាគខាងត្បូងនៃ វៀតណាម) បានប្រារព្ធពិធីរំលឹកខួបលើកទី១០៨ នៃទិវានារីអន្តរជាតិ និង លើកតម្កើង សមូហភាពចំនួន១១ និង បុគ្គលចំនួន ៣៤ នាក់ ដែលមានស្នាដៃគួរឲ្យកត់សម្គាល់ ក្នុងចលនា “នារីខេត្ត Binh Phuoc និយាយពាក្យពិរោះ និងធ្វើការងារល្អ “ ។
សកម្មភាពយ៉ាងរស់វើកដើម្បីអបអរសាទរទិវានារីអន្តរជាតិ (ថ្ងៃទី៨ មីនា) ទាំងក្នុងនិងក្រៅប្រទេស - ảnh 1សកម្មភាពយ៉ាងរស់វើកដើម្បីអបអរសាទរទិវានារីអន្តរជាតិ (ថ្ងៃទី៨ មីនា) ទាំងក្នុងនិងក្រៅប្រទេស 


នាព្រឹកថ្ងៃទី៨ មីនា សម្ព័ន្ធសមគមនារីខេត្ត Ca Mau (ភាគខាងត្បូងនៃ វៀតណាម) បានរៀបចំពិធីជួបសំណេះសំណាលជាមួយកងនារីផ្នែក កំាភ្លើងធំ និងបំផុសចលនាឆ្នាំសុវត្ថិភាពអនាម័យម្ហូបអាហារ ដើម្បី សុខភាពសហគមន៍។ លោកស្រី Nguyen Thi Thanh Huong ប្រធានសម្ព័ន្ធស មគមនារីខេត្ត Ca Mau បានស្នើឲ្យសាខា សម្ព័ន្ធសមគម នារីខេត្ត បន្តឃោសនា និងអំពាវនាវសមាជិកក្នុងសមាគម អនុវត្តយ៉ាង សកម្មនូវការផលិត ឆ្នៃប្រឌិត ធ្វើអាជីវកម្ម និងប្រើប្រាស់ម្ហូបអាហារ ដោយសុវត្ថិភាព។

ក្នុងថ្ងៃដដែល នៅរាជធានីភ្នំពេញបានប្រព្រឹត្តទៅសកម្មភាពដ៏មាន អត្ថន័យជាច្រើនដើម្បីរំលឹកខួបអនុស្សាវរីយ៍នៃទិវានារីអន្តរជាតិ។ ពិធីទាំងនេះត្រូវបានរៀបចំឡើងដោយ ស្ថានទូតវៀតណាមប្រចាំនៅ កម្ពុជា សម្ព័ន្ធសមាគមជនជាតិកម្ពុជាដែលមានកំណើតដើមវៀតណាម និង រាជរដ្ឋាភិបាលកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ