សកម្មភាពរៀបចំពិធីបុណ្យពាក់កណ្តាលសរទរដូវសម្រាប់កុមារនៅទូទាំងប្រទេស

(VOVWORLD) - ក្នុងឱកាសនៃពិធីបុណ្យពាក់កណ្តាលសរទរដូវឆ្នាំ២០១៨ (ដែលជាភាសាវៀតណាមហៅថា បុណ្យ Tet Trung Thu ) នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) សកម្មភាពជាច្រើន សម្រាប់កុមារ ជាពិសេសគឺសម្រាប់ប្អូនៗកុមារដែលមានស្ថានភាពលំបាក ត្រូវបានរៀបចំ។
សកម្មភាពរៀបចំពិធីបុណ្យពាក់កណ្តាលសរទរដូវសម្រាប់កុមារនៅទូទាំងប្រទេស - ảnh 1ប្អូនៗកុមារសប្បាយរីករាយទទួលអំណោយ Trung Thu

ក្នុងនោះ កម្មវិធី “តភ្ជាប់ក្តីស្រឡាញ់” គឺជាសកម្មភាពលេចធ្លោមួយក្នុងចំណោមសកម្មភាពដែលរៀបចំឡើងសម្រាប់កុមារនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលគាំពារបណ្តុះបណ្តាលវិជ្ជាជីវៈនិងការងារសម្រាប់ជនពិការនៃទីក្រុង។ កម្មវិធីនេះមានការចូលរួមពីសិល្បករ សិល្បការិនី អ្នកចម្រៀងនិងតួអង្គជិត ១០០ នាក់។ នៅកម្មវិធីនេះ សិល្បករ សិល្បៈការិនីបានរួមវិភាគទានជាប្រាក់ចំនួន៥០លានដុង។

នៅទីក្រុងហូជីមិញផងដែរ សមាជិកសហជីពទីក្រុងក៏បានប្រារព្ធកម្មវិធី “រាត្រីបុណ្យព្រះចន្ទពេញបូណ៍មី ប្រគល់អាហារូបករណ៍ Nguyen Duc Canh”។ នៅទីនេះគណៈចាត់តាំងបានជូនអំណោយពិសេសសម្រាប់កុមារពិការនិងកុមារដែលជាជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ រួមទាំងផ្តល់អាហារូបករណ៍ដល់កុមារជាកូនរបស់ពលករដែលទទួលបានស្នាដៃល្អក្នុងការសិក្សានិងការឧបត្ថម្ភថ្លៃសិក្សាសម្រាប់កុមារក្រីក្រ។

ជាមួយបំណងប្រាថ្នាដើម្បីនាំមកនូវក្តីសប្បាយរីករាយដល់កុមារ នៅតំបន់ដាច់ស្រ យាលក្នុងឱកាសបុណ្យ Trung Thu ឆ្នាំ២០១៨ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្នាក់ងារនិងអង្គការនានានៅខេត្ត Quang Ngai បានរៀបចំពិធីបុណ្យ “ចូលរួមសប្បាយរីករាយក្នុងរាត្រីព្រះច័ន្ទពេញបូណ៍មី” សម្រាប់កុមារ។ នាឱកាសនេះក្រុមប្រឹក្សាខេត្ត Quang Ngai បានផ្តល់អំណោយចំនួន១.៦០០កញ្ចប់ ដល់កុមារនៅស្រុកព្រៃភ្នំ កុមារកំព្រានិងកុមារពិការនៅទូទាំងខេត្ត។

សកម្មភាពរៀបចំពិធីបុណ្យពាក់កណ្តាលសរទរដូវសម្រាប់កុមារនៅទូទាំងប្រទេស - ảnh 2តំណាងសប្បុរសជនផ្តល់អំណោយ Trung Thu ជូនដល់កុមារពិការនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនិងបង្កើតការងារធ្វើសម្រាប់ជនពិការទីក្រុង 

ក្នុងឱកាសបុណ្យ Trung Thu ឆ្នាំ២០១៨នេះ នាថ្ងៃទី ២២ ខែកញ្ញា សម្ព័ន្ធយុវជនវិទ្យុសម្លេងវៀតណាម ប្រចាំនៅតំបន់ Tay Nguyen បានរៀបចំពិធីប្រគល់អំណោយនិង រៀបចំកម្មវិធី “ពិធីបុណ្យ Trung Thu ឆ្នាំ ២០១៨ - នាំមកនូវក្តីស្រឡាញ់ជូនដល់កុមារ Cư KBANG” នៅឃុំ Cu KBang ស្រុក Ea Sup ខេត្ត Dak Lak ។ នៅទីនេះគណៈប្រតិ ភូបានទៅសាកសួរសុខទុក្ខនិងលើកទឹកចិត្តរួមទាំងជូនអំណោយចំនួន ៥០០កញ្ចប់សម្រាប់ប្អូនៗកុមារនៅទីនេះ។ បានចូលរួមបុណ្យ Trung Thu ជាលើកដំបូងប្អូន Lo Ly Luan  ជនជាតិថៃចែករំលែកថា៖ “បានចូលរួមក្នុងពិធីបុណ្យ Trung Thu ឆ្នាំនេះ ប្អូនសប្បាយចិត្តណាស់ បានបរិភោគស្ករគ្រាប់ផង និងបានលេងយ៉ាងសប្បាយរីក រាយផង។ នេះគឺជាបុណ្យ Trung Thu ធំបំផុតដែលប្អូនបានចូលរូមតាំងពីមុនមក។ ប្អូននឹងទន្ទឹងរង់ចាំឆ្នាំដល់ឆ្នាំក្រោយ ប្អូននឹងបានចូករួមសកម្មភាពជាច្រើនថែមទៀត”។

សកម្មភាពទទួលបុណ្យ Trung Thu ក៏បានប្រព្រឹត្តទៅនៅតាមតំបន់ជាច្រើនផ្សេងទៀតនៅទូទាំងប្រទេសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ