សកម្មភាពរបស់ ប្រធានាធិបតីប៊ុលហ្គារី Rosen Plevneviev នៅវៀតណាម
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan
Sang ប្រធានាធិបតីប៊ុលហ្គារី Rosen Plevneviev បានមានដំណើរមកបំពេញទស្សន កិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ២៧ដល់ថ្ងៃទី ៣១តុលា។ បន្ទាប់ពីពិធីទទួល នា
ព្រឹកថ្ងៃទី ២៨ តុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោកTruong
Tan Sang បានជួបសន្ទនាជាមួយ ប្រធានាធិបតី Rosen Plevneviev។ ថ្នាក់ដឹកនាំ ទាំងពីររូប បានអះអាំងនូវការប្តេជ្ញាចិត្តបន្តបង្កើននិងធ្វើស៊ីជំរៅថែមទៀតទំនាក់
ទំនងវៀតណាម- ប៊ុលហ្គារី និងចាត់ទុកនេះគឺជាចំណុចស្នូលក្នុងគោលនយោ បាយកិច្ចការបរទេសរបស់ប្រទេសទាំងពីរ ក្នុងរយះពេលខាងមុខនេះ។ ភាគីទាំង ពីរនឹងជំរុញខ្លាំងការផ្លាស់ប្តូរគណះប្រតិភូគ្រប់ជាន់ថ្នាក់ និងឯកភាពបង្កើនការ
គាំទ្រគ្នាទៅវិញទៅមកនៅលើបណ្ដាវេទិកាអន្តរជាតិ បង្កលក្ខណះដើម្បីអង្គភាព អាជីវកម្មនៃប្រទេសទាំងពីរសហប្រតិបត្តិការ វិនិយោគ…។ល។
|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងប្រធានាធិបតីប៊ុលហ្គារី Rosen Plevneviev (nguyentandung.org) |
បន្ទាប់ពីជំនួបសន្ទនា ថ្នាក់ដឹកនាំទាំងពីររូបបានមានសន្និសីទសារព័ត៍មាន។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់ លទ្ធផលនៃ
ជំនួប សន្ទនានេះ និងសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងមិត្តភាព ជាប្រពៃណី ដ៏ល្អប្រ
សើរវាង ប្រទេសទាំងពីរ នឹង ជាបុព្វបទសំខាន់ដើម្បីជំរុញទំនាក់ ទំនងរវាង
ប្រទេស ទាំងពីរឡើងកំរិតថ្មី៖
“ យើងខ្ញុំបានផ្លាស់ប្តូរជាច្រើនអំពីរូបសណ្ឋានសហប្រតិបត្តិការសេដ្ឋ កិច្ចថ្មី សំដៅជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឆ្ពោះទៅដៃគូយុទ្ធសាស្ត្រ ក្នុង
អនាគត៕”