សកម្មភាពរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung នៅសន្និសីទកំពូលអាស៊ានលើកទី២៦
|
សកម្មភាពរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung នៅសន្និសីទកំពូលអាស៊ានលើកទី២៦ |
(VOV)_ដោយប្រធានបទ៖ ប្រជាជនរបស់យើង សហគមន៍របស់យើង ចក្ខុវិ
ស័យរបស់យើង នាព្រឹកថ្ងៃទី២៧ មេសា សន្និសីទកំពូលអាស៊ានលើកទី២៦ ត្រូវ
បានបើកជាផ្លូវការនៅទីក្រុង Kuala Lumpur ម៉ាឡេស៊ី ។នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញ
ចូលរួមសន្និសីទ។ នៅទីនេះ ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ានទាំង១០
នឹងប្រមូលផ្តុំពិភាក្សាអំពីទិសដៅ និងវិធានការ ដើម្បីបន្តជំរុញដំណើការកសាង
សហគមន៍អាស៊ានក្នុងឆ្នាំ ២០១៥ កសាងចក្ខុវិស័យសំរាប់សហគមន៍អាស៊ាន
ក្រោយឆ្នាំ ២០១៥ …លៗ
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Najib Tun Abbdul
Razak បានសង្កត់ធ្ងន់ថា៖ ឆ្នាំ ២០១៥ ជារបត់សំខាន់ ក្នុងប្រវត្តិសាស្ត្ររបស់អាស៊ាន ។
ចក្ខុវិស័យនៃការបង្កើតសហគមន៍តែមួយនឹងបានអនុវត្តនាចុងខែធ្នូ ឆ្នាំ ២០១៥នេះ
ហើយក៏គឺជាភារកិច្ចរួមរបស់អាស៊ាន ក្នុងឆ្នាំនេះ ដើម្បីកសាងសំណុំឯកសារ១ សំ
រាប់ដំណើការកសាងសហគមន៍ អាស៊ាន។ ប្រការនេះនឹងបង្កើតមូលដ្ឋានសំរាប់អា
ស៊ាន ក្នុងការបន្តបង្កើនចំណងសាមគ្គីភាព និងស៊ីជំរៅថែមទៀត ដំណើការធ្វើសមា
ហរណកម្មរបស់អាស៊ាន ក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ។ នេះគឺជាការផ្តួចផ្តើម
គំនិតសំខាន់ ក្នុងការបង្កើតអាស៊ាន១ ប្រកបដោយខ្លាំងក្លា លើគ្រប់ជ្រុងជ្រោយ
និងឆ្ពោះទៅអនាគត និងដើម្បីប្រជាជន។
ស្ដីពីបញ្ហានៅសមុទ្រខាងកើត លោក Najib Tun Abbdul Razak បានសង្កត់
ធ្ងន់ថា៖ អាស៊ានត្រូវម្ចាស់ការ ដោះស្រាយបញ្ហានេះ ដោយឈរលើស្មារតីសកម្ម
និងស្ថាបនា។ គោរពច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហ
ប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ( UNCLOS) ជាគ្រឹះដ្ឋាន អំពីកិច្ចសហប្រ
តិបត្តិការ និងសកម្មភាពនៅសមុទ្រខាងកើត។ ក្នុងតួនាទីជាប្រធានអាស៊ាន
ម៉ាឡេស៊ី សង្ឃឹមថា៖នឹងឆាប់ទទួលបានភាពចំរើនជឿនលឿនឈានទៅការ
កសាងក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត ( COC)។
នាព្រឹកថ្ងៃទី២៧ មេសា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung
និងថ្នាក់ដឹកនាំអាស៊ាននានា បានចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអន្តរសភាអា
ស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ពាណិជ្ជកម្មអាស៊ាន។ នារសៀលថ្ងៃនេះដែរ
លោក Nguyen Tan Dung និងថ្នាក់ដឹកនាំអាស៊ាននានា ចាកចេញពីទីក្រុង Kuala
Lumpur ឆ្ពោះទៅកាន់ទីក្រុង Langkawi ចូលរួមកិច្ចប្រជុំចង្អៀត នៃក្របខ័ណ្ឌសន្និ
សីទជាន់ខ្ពស់លើកនេះ និងពិធីបិទបញ្ចប់សន្និសីទជាន់ខ្ពស់អាស៊ាន លើកទី២៦៕