|
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Keqiang។ (VGP) |
Vovworld-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung នាយករដ្ឋមន្ត្រីរដ្ឋាភិបាលចិនលោក Li Keqiang បានមកបំពេញ
ទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៣ដល់១៥តុលាឆ្នាំ២០១៣។ នា
រសៀលថ្ងៃទី១៣តុលា ពិធីទទួលនាយករដ្ឋមន្ត្រី Li Keqiang ត្រូវបានរៀបចំឡើង
ដ៏មហោឡារឹកនៅទីក្រុងហាណូយ។ ក្រោយពិធីទទួល នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Keqiang។ នាយករដ្ឋ
មន្ត្រីទាំងពីររូបបានផ្លាស់ប្តូរស៊ីជម្រៅអំពីស្ថានភាពទំនាក់ទំនងនៃប្រទេសទាំងពីរ
ក្នុងរយៈពេលកន្លងមកនិងទទួលបានការយល់ដឹងរួមអំពីវិធានការធ្វើឲ្យស៊ីជម្រៅបន្ថែមទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនក្នុង
ស្ថានភាពថ្មី។ នោះគឺបង្កើនទំនុកទុកចិត្តនយោបាយរវាងប្រទេសទាំងពីរ រក្សា
បណ្ដាដំណើរទស្សកិច្ចលើគ្រប់ជាន់ថ្នាក់រវាងប្រទេសទាំងពីរ បន្តជំរុញសេដ្ឋកិច្ច
-ពាណិជ្ជកម្ម លើកកំពស់តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង៦ម៉ឺនលានដុល្លារអាមេរិកនាឆ្នាំ២០១៥។ ភាគីទាំងពីរបានឯកភាពបង្កើនការជួបប្រាស្រ័យប្រជាជនពង្រឹងគ្រឹះស្ថានសង្គមសំរាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ បង្កើនកិច្ចសហការនៅវេទិការអន្តរជាតិនិងដំបន់ រួមចំណែករក្សាសន្តិភាពស្ថិរភាពនិងសម្បូរុងរឿងរបស់ពិភពលោក។
ស្ដីពីបញ្ហាលើសមុទ្រ ភាគីទាំងពីរបានឯកភាពគោរពការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សទាំងពីរ រដ្ឋទាំងពីរ អនុវត្តម៉ឹងម៉ាត់ “កិច្ចព្រមព្រៀង
អំពីរាល់គោលការណ៍សារវន្តបញ្ជាណែនាំដោះស្រាយបញ្ហាលើសមុទ្រវៀតណាម
-ចិន”។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអះអាងថា៖
“ភាគីទាំងពីរបានឯកភាពរួមគ្នាខំប្រឹងប្រែងរក្សាសន្តិភាពស្ថិរភាពលើសមុទ្រ ត្រួតពិនិត្យល្អជំលោះ អនុវត្តយ៉ាងម៉ឹងម៉ាត់ “កិច្ចព្រមព្រៀងអំពីរាល់គោលការណ៍សារវន្តបញ្ជាណែនាំដោះស្រាយបញ្ហាលើសមុទ្រវៀតណាម-ចិន” ជាមួយស្មារតី
នោះ ភាគីទាំងពីរបានឯកភាពរួមគ្នាខំប្រឹងប្រែងបង្កើតការអភិវឌ្ឍន៍ជាក់ស្ដែងក្នុងបញ្ហាកំណត់និងសហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍នៅដំបន់ខាងក្រៅទ្វាឈូងសមុទ្រ
Bac Bo។”
លើស្មារតីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung និងនាយករដ្ឋមន្ត្រីចិនលោក
Li Keqiang បានយល់ព្រមបង្កើតក្រុមការងារពិភាគ្សាអំពីកិច្ចសហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍លើសមុទ្រក្នុងក្របខ័ណ្ឌក្រុមចរចារថ្នាក់រដ្ឋាភិបាលអំពីព្រំដែនដែនដីវៀតណាម-ចិន។ ភាគីទាំងពីរក៏ឯកភាពត្រួតពិនិត្យល្អជំលោះលើសមុទ្រ
រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរនិងខ្សែទូរសព្ទ hotlines អំពីបណ្ដាករណីកើតមានឡើងដោយចៃដន្យរបស់សកម្មភាពនេសាទត្រីលើសមុទ្ររវាងក្រសួង
កសិកម្មនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពអនុវត្តយ៉ាងពេញលេញ
ប្រសិទ្ធភាព “សេចក្តីថ្លែងការសំរាប់ភាគីនានានៅសមុទ្រខាងកើត” (DOC) បង្កើនទំនុកទុកចិត្តជំរុញកិច្ចសហប្រតិបត្តិការរួមគ្នារក្សាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើតតាមស្មារតីនិងគោលការណ៍របស់ DOC លើមូលដ្ឋានការព្រមព្រៀងខំប្រឹងប្រែងឆ្ពោះទៅអនុម័តលើ “ក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត”
(COC)។
ក្រោយការចរចារ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និង
នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានធ្វើកស្សិណសាក្សីពិធីចុះហត្ថលេខាលើ
ឯកសារសហប្រតិបត្តិការ “កិច្ចព្រមព្រៀងបង្កើតស្ថាប័នពន្លឿនពាណិជ្ជកម្មរវាង
ប្រទេសទាំងពីរ” “អនុស្សារណអំពីការសាងសង់មណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងព្រំដែន”ជាដើម។
នាព្រឹកថ្ងៃទី១៤តុលា នៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនីស្តវៀត
ណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន
លោក Li Keqiang ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម។ អគ្គលេខា
Nguyen Phu Trong បានវាយតំលៃខ្ពស់លទ្ធផលការចរចាររវាងនាយករដ្ឋមន្ត្រីនៃ
ប្រទេសទាំងពីរវៀតណាម-ចិន ដោយមានបំណងថា ក្នុងរយៈពេលខាងមុខ ភាគីទាំងពីរត្រូវបង្កើនការសន្ទនាសហប្រតិបត្តិការស៊ីជម្រៅដើម្បីស្ថិតស្ថេរតាមរយៈការចរចារសន្តិភាពលើមូលដ្ឋានបណ្ដាកិច្ចព្រមព្រៀងដែលទទួលបាន រួម
ចំណែកជាក់ស្ដែងនាំទំនាក់ទំនងដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-ចិន
អភិវឌ្ឍន៍យ៉ាងស្អាតស្អំស្ថិរភាពដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង
ពីរ ដើម្បីសន្តិភាពស្ថិរភាពនិងអភិវឌ្ឍន៍របស់ដំបន់និងពិភពលោក។
រីឯនាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានអះអាងថាបក្ស រដ្ឋាភិបាលចិនយកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាម សន្យារួមជាមួយបក្សរដ្ឋនិងប្រជាជនវៀតណាមធ្វើអស់ពីកំលាំងកាយចិត្តដើម្បីពង្រឹងនិងនាំទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការចិន-
វៀតណាមអភិវឌ្ឍន៍សកម្មស្ថិរភាពក្នុងរយៈពេលខាងមុខ។
នាព្រឹកថ្ងៃដដែល នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong
Tan Sang បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang។ ប្រធានរដ្ឋបានអបអរសាទរលទួ្ធផលជាក់ស្ដែងនានា ក្នុងដំណើរមកបំពេញទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី Li Keqiang ពិសេសគឺការដែលភាគីទាំងពីរ បានឯកភាពបង្កើតក្រុមការងារចំនួន៣គឺ÷ ក្រុមការងារសហប្រតិបត្តិការអំពី
ហេដ្ឋារចនាសម្ព័ន្ធ ក្រុមការងារសហប្រតិបត្តិការអំពីរូបីយប័ណ្ណ និងក្រុមការងារ
ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍លើសមុទ្រ ។ ប្រធានរដ្ឋ Truong
Tan Sang បានសង្កត់ធ្ងន់ទៅលើវិធានការមួយចំនួនដើម្បីធ្វើឲ្យស៊ីជំរៅថែមទៀត
ទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងចិន
ក្នុងរយះពេលខាងមុខនេះ។ ស្ដីពីបញ្ហាលើសមុទ្រ ប្រធានរដ្ឋ Truong Tan Sang
បានលើកច្បាស់ថា÷ភាគីទាំងពីរត្រូវត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ប្រកប
ដោយល្អប្រសើ អត់ធ្មត់ដោះស្រាយរាល់ការខ្វែងគំនិតដោយសន្តិវិធី ផ្អែកទៅ
លើគ្រឹះដ្ឋាននៃច្បាប់អន្តរជាតិ …។ល។
នាយករដ្ឋមន្ត្រី Li Keqiang បានអបអរសាទររាល់សមិទ្ធិអំពីសេដ្ឋកិច្ច សង្គម ដែលប្រជាជនវៀតណាមទទួលបានក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី។ ទន្ទឹមនឹងនោះក៏
បានអះអាងថា÷ បក្ស រដ្ឋនិងប្រជាជនចិនជានិច្ចកាលគោរព យកចិត្តទុកដាក់
និងមានគោលបំណងបង្កើនទំនាក់ទំនងអ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យជាមួយវៀតណាម។ នាយករដ្ឋមន្ត្រី Li Keqiang បានអះអាងថែមទៀតថា÷ រាល់ខ្លឹមសារដែលភាគីទាំងពីរទទួលបានក្នុងដំណើរមកបំពេញទស្សនកិច្ចលើកនេះនៅវៀតណាម នឹងរួមចំណែកនាំទំនាក់ទំនងដៃគូ សហប្រតិបត្តិការ
យុទ្ធសាស្ត្រលើគ្រប់វិស័យ រវាងវៀតណាមនិងចិនកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា និង
ចីរភាព។
នារសៀលថ្ងៃដ៏ដែលប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ក៏បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Keqiang ផងដែរ៕