សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្របែលហ្ស៊ិក

(VOVWORLD) - ថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម-បែលហ្ស៊ិក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា សហគ្រាសបែលហ្ស៊ិក និងអឺរ៉ុបនឹងបន្តធ្វើពិពិធកម្មផលិតផល ធ្វើពិពិធកម្មទីផ្សារ និងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ... ដើម្បីជំរុញការធ្វើផលិតកម្ម និងអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងចីរភាពនៅវៀតណាម។
សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្របែលហ្ស៊ិក - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងម្ចាស់ក្សត្រីបែលហ្ស៊ិក Astrid។
(រូបថត៖ VOV)
+ ជួបសន្ទនាជាមួយម្ចាស់ក្សត្រីបែលហ្ស៊ិក Astrid
នៅក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី ១៥ ធ្នូ ភាគីទាំងពីរបានសម្តែងក្ដីសប្បាយ រីករាយចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់ថា ការវិនិយោគ-ពាណិជ្ជកម្មគឺជាសសរស្តម្ភដ៏សំខាន់។ នាយក រដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចែករំលែកជាមួយម្ចាស់ក្សត្រីអំពី ខ្លឹមសារក្នុងជំនួបធ្វើការជាមួយនាយករដ្ឋមន្ត្រី ប្រធានសភាជាន់ទាបបែលហ្ស៊ិក ថ្នាក់ដឹកនាំនៃតំបន់ទាំងពីរ Wallonie Bruxelles និង Flanders ហើយបានស្នើឱ្យម្ចាស់ ក្សត្រីលើកទឹកចិត្តសហគ្រាសបែលហ្ស៊ិកជំរុញឲ្យកាន់តែខ្លាំងក្លា នូវពាណិជ្ជកម្ម-វិនិយោគចូលមកវៀតណាមផងដែរ។
សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្របែលហ្ស៊ិក - ảnh 2លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាបែលហ្ស៊ិក
លោកស្រី Stephanie D'Hose។ (រូបថត៖ VOV)
+ ជួបជាមួយប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stephanie D'Hose
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានស្វាគមន៍ចំពោះលទ្ធផលវិជ្ជមានដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-EU (EVFTA) នាំមកជូន ក្រោយរយៈពេលពីរឆ្នាំ ចូលជាធរមាន; ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគ និងពាណិជ្ជ កម្មរវាងប្រទេសទាំងពីរ ហើយរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមដូចជាបរិស្ថាន ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់ដីសណ្ដទន្លេ Cuu Long។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសភាសហព័ន្ធបែលហ្ស៊ិកឆាប់បញ្ចប់ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-EU (EVIPA) ដើម្បី បង្កើតបរិយាកាសវិនិយោគអំណោយផលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ព្រម ទាំងគាំទ្រគណៈកម្មាធិការអឺរ៉ុប (EC) ដក "កាតលឿង" លើជលផលវៀតណាមក្នុង ពេលឆាប់ៗផងដែរ។
សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្របែលហ្ស៊ិក - ảnh 3លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម-បែលហ្ស៊ិក។ (រូបថត៖ VOV)
+ ចូលរួមវេទិកាធុរកិច្ចវៀតណាម-បែលហ្សិក
ថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម-បែលហ្ស៊ិក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា សហគ្រាសបែលហ្ស៊ិក និងអឺរ៉ុបនឹងបន្តធ្វើពិពិធកម្មផលិតផល ធ្វើពិពិធកម្មទីផ្សារ និងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ... ដើម្បីជំរុញការធ្វើផលិតកម្ម និងអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងចីរភាពនៅវៀតណាម; ស្នើឲ្យសហគ្រាស បែលហ្ស៊ិក និងអឺរ៉ុបបន្តវិនិយោគ និងអំពាវនាវឱ្យសហគ្រាសបន្ថែមទៀត មកបណ្តាក់ ទុននៅវៀតណាម ដោយផ្តល់អាទិភាពដល់ការជំរុញការច្នៃប្រឌិត នវានុវត្តភាព និង សហគ្រិនភាព; ផ្តល់អាទិភាពដល់ការវិនិយោគលើវិស័យដែលទាក់ទងនឹងការផ្លាស់ប្តូរ ឌីជីថល ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចំណេះដឹង; ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម កសិកម្ម បច្ចេក វិទ្យាខ្ពស់ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ