សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅបារាំង

សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅបារាំង - ảnh 1
កម្មាភិបាលបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅបារាំងទទួលជួសន្ទនានាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ទៅបំពេញទស្សនកិច្ចនៅបារាំង។ (Image: nguyentandung.org)

(VOV)_នារសៀលថ្ងៃទី ២៤ កញ្ញា តាមម៉ោងវៀតណាម នៅទីក្រុងបារីស (បារាំង) 
បានប្រព្រឹត្តទៅពិធីទទួលនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងលោក
ជំទាវ  រួមជាមួយគណះប្រតិភូជាន់ខ្ពស់ រដ្ឋាភិបាលវៀតណាម ដែលទៅបំពេញទស្សន កិច្ចនៅវៀតណាម។

          ក៏ក្នុងរសៀលថ្ងៃនេះដែរ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និង លោកជំទាវ បានអញ្ជើញទៅចូលរួមនិងកាត់ខ្សែរបូរ បើកសម្ពោធន៍ទីស្នាការថ្មីរបស់
ស្ថានទូតវៀតណាមនៅខ័ណ្ឌទី៨ ទីក្រុងបារីស។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី​
Nguyen Tan Dung ​បានជូនដំណឹងអំពីរាល់​ចំណុចលេចធ្លោនៃសភាពការណ៍សេដ្ឋកិច្ច  សង្គមកិច្ច និងទំនាក់ទំនងរបស់ប្រទេសជាតិក្នុងរយះពេល៥ឆ្នាំកន្លងទៅ។ ទន្ទឹម នឹងនោះ នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ទៅលើការរួមវិភាគទានដ៏សកម្មរបស់សហ
គមន៍ជនវៀតណាមនៅលើទូទាំងពិភពលោកនិយាយរួម ក៏ដូចជា សហគមន៍ជនវៀត
ណាមនៅបារាំងនិយាយដោយឡែក។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan
Dung បានសង្កត់ធ្ងន់ថា÷

          “ ខ្ញុំមានគោលបំណងថា÷​ស្ថានទូត ស្ថាប័នដំណាងរបស់វៀតណាម និងសហគមន៍
ជនវៀត ណាមដែលកំពុងធ្វើការ រស់នៅនៅបារាំងដើរតួនាទីជាស្ពានតភ្ជាប់ បង្កើនចំណង មិត្តភាពវៀតណាមនិងបារាំង ដើម្បីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដែលផ្អែ​កទៅលើស្មារតី សមភាព មានផលប្រយោជន៍ដូចគ្នា។”

          តាមគំរោង នាយប់ថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី​ Nguyen Tan Dung នឹងមានជំនួប
ពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសបារាំង Le Drian ជួបជាមួយថ្នាក់ដឹកនាំ គណះបក្សកុម្មុយនីស្តបារាំង និងថ្នាក់ដឹកនាំសមាគមមិត្តភាពបារាំង-វៀតណាមផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ