សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅរុស្ស៊ី

សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅរុស្ស៊ី - ảnh 1
សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅរុស្ស៊ី

          (VOV)_ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី នាថ្ងៃទី១៧ ឧសភា​
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានជំនួបសន្ទនាជាមួយ
​កម្មា​​ភិបាល​ បុគ្គលិកស្ថានទូត និងស្ថាប័នដំណាងរបស់វៀតណាមនៅរុស្ស៊ី។ នៅក្នុង​
ជំនួប​សន្ទនានេះ លោកនាយករដ្ឋមន្ត្រី​បានជូនដំណឹង​អំពី​ស្ថានភាពរបស់ប្រទេស
ជាតិ អំពីលទ្ធផលមហាសន្និបាតបក្សទូទាំងប្រទេស លើកទី​១២សង្កត់ធ្ងន់ទៅលើ
គោលមាគា៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងខ្លឹមសារស្នូល ក្នុងគោលនយោបាយ
កិច្ចការបរទេស ដែលបានបក្ស និងរដ្ឋ អនុវត្តក្នុងរយពេល៥ឆ្នាំខាងមុខនេះ។ នា
យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ វៀតណាម​ជានិច្ចកាល
យកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងដៃគូយុទ្ធ
សាស្ត្រលើគ្រប់ជ្រុងជ្រោយ ជាមួយរុស្ស៊ី ហើយស្នើអោយស្ថានទូតនិងស្ថាប័នទាក់ទិន
នានារបស់វៀតណាមនៅរុស្ស៊ី ត្រូវលើកកំពស់ការទទួលខុសត្រូវ រួមវិភាគទានថែម
ទៀត ដើម្បីទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

          នារសៀលថ្ងៃទី១៧ ឧសភា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន
មាន​ជំនួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាជាតិរុស្ស៊ី លោកស្រី Valentina Matvienko
 ។ ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការ​វៀតណាមនិង
រុស្ស៊ី ក្នុងរយៈពេលកន្លងទៅ។ ​

          ក៏ក្នុងរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ
ទៅទស្សនាក្រុមហ៊ុនប្រេងឧស្ម័ន Gazprom ជាក្រុមហ៊ុនមួយក្នុង​ចំណោម​ក្រុមហ៊ុនធំ
បំផុតនៅរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ