សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅសន្និសីទកំពូលស្តីអំពីសន្តិសុខនុយក្លេអ៊ែរ​

សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅសន្និសីទកំពូលស្តីអំពីសន្តិសុខនុយក្លេអ៊ែរ​ - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ចូលរួមសន្និសីទ(http://baodientu.chinhphu.vn/)

(VOVworld)-នាយប់ថ្ងៃទី២៤មិនា តាមម៉ោងវៀតណាម សន្និសីទកំពូល ស្តីអំពី
សន្តិ សុខនុយក្លេអ៊ែរ លើកទី៣ បានប្រារព្វ​ឡើងនៅមជ្ឈមណ្ឌលសន្និសីទវេទិការ
ពិភព លោកនៅទីក្រុងឡាអេរបស់ហូឡង់។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen
 Tan Dung រួមជាមួយថ្នាក់ដឹកនាំនៃប្រទេសចំនួន៥៣រួមមានបណ្តាប្រទេសមហា អំណាចអំពីនុយក្លេអ៊ែរ និងបណ្តាប្រទេសដែលមានការអនុវត្តន៍នុយក្លេអ៊ែរស៊ីវិល  អគ្គលេខាធិការអ.ស.ប អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ។
ល។ បានចូលរួមសន្និសីទនេះ។ ថ្លែងមតិក្នុងពិធីនេះ នាយករដ្ឋមន្រ្តីហូឡង់ អគ្គលេ
ខាធិការអ.ស.ប និងប្រធានាធិបតីកូរ៉េខាងត្បូង បានអបអរសាទរចំពោះ វឌ្ឍនភាព
គួរឲ្យគត់ សម្គាល់ដែលទទួលបានតាមរយៈសន្និសីទកំពូលនៅវ៉ាស៊ីន តោននាឆ្នាំ
២០១០ និងទីក្រុងសេអ៊ុលនាឆ្នាំ២០១២។

          បន្ទាប់នោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung រួម ជាមួយ
ថ្នាក់ដឹក នាំទាំងអស់បានចូលរួមការពិភាក្សាអំពីគោលនយោបាយក្នុងក្រប ខ័ណ្ឌ
នៃសន្និសីទកំពូល ស្តីអំពីសន្តិសុខនុយក្លេអ៊ែរ លើកទី៣។ ក្នុងថ្ងៃទី២៥ មិនាលោក
 Nguyen Tan Dung បានចូលរួមកិច្ចប្រជុំពេញអង្គចំនួន៣។ ​ លោក Nguyen Tan
 Dung នឹងមានបទថ្លៃងមតិក្នុងសម័យប្រជុំពេញអង្គ លើកទី១ ក្នុងនោះ​លើក
ច្បាស់ ពីគោលនយោបាយមុនក៏ដូចជាក្រោយរបស់ វៀតណាមគឺប្រើ ប្រាស់ថាម ពលនុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព ធានាសវត្ថិ ភាពនិងសន្តិសុខនុយក្លេអ៊ែរ និងមានការទទួលខុសត្រូវចំពោះមុខសហគមន៍អន្តរ ជាតិ។ ទន្ទឹមនឹងនោះ វៀតណាមគាំទ្រសិទ្ធិរបស់បណ្តាប្រទេសក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ
ដើម្បីគោលដៅសន្តិភាព គាំទ្ររាល់ការខំប្រឹងប្រែង ក្នុងការរំសាយសព្វាវុធ និងមិនរីកសាយអាវុធនុយក្លេអ៊ែរ។

          មុននោះ នាយករដ្ឋមន្រ្តី Nguyen Tan Dung បានមានការជួបសន្ទនាជាមួយ ថ្នាក់ដឹកនាំមួយចំនួន​ ក្នុងនោះមានប្រធានរដ្ឋចិនលោក Xi Jinping ប្រធានាធិបតី
អាមេរិកលោក Barack Obama នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-Hye ជាដើម។

          ក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋចិនលោក Xi Jinping ភាគីទាំងពីរបាន
សម្តែងក្តី​សោមនស្សរីករាយ​ចំពោះរាល់ការវិវឌ្ឍន៍ដ៏ធំធេងក្នុង ទំនាក់ ទំនងនៃ ប្រទេសទាំងពីរនាពេលកន្លងទៅ​ព្រមទាំងមានបំណងថា ប្រទេសទាំងពីរនាំ
ចេញផែនការជាក់ ស្តែងសំដៅជម្រុញកិច្ចសហប្រតិបត្តិការ។

សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅសន្និសីទកំពូលស្តីអំពីសន្តិសុខនុយក្លេអ៊ែរ​ - ảnh 2
នាយករដ្ឋមន្ត្រី Nguyen Tan Dung និងប្រធានាធិបតីអាមេរិក​B. Obama(TTXVN)

          ក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Nguyen Tan Dung ប្រធានាធិបតីអា
មេរិកលោក B. Obama បានស្វាគមរាល់ការរួមវិភាគទានដ៏​​សំខាន់របស់វៀតណាម ​នៅសន្និសីទកំពូល។ស្ដីពីបញ្ហាកិច្ចព្រមព្រៀងដៃ​គូរ​អន្តរប៉ាស៊ីហ្វីក ប្រធានាធិ​បតីអា​មេរិក Obama បានសង្កត់ធ្ងន់ទៅលើការវឌ្ឍន៍សំខាន់ៗ​ដែលទទួលបាន និងសន្យាថា
នឹងមានកិរិយា​សមស្របនិង​សកម្ម បង្កលក្ខណះសំរាប់វៀតណាម សន្យាបើកទូ
លាយទីផ្សារសំរាប់​សំលៀកបំពាក់ ស្បែកជើងនិង កសិផលរបស់វៀតណាម។ ​ប្រធានាធិបតីអាមេរិក Obamaក៏​បាន​អះអាងដែរ​ថា៖នឹងទៅបំពេញទស្សនកិច្ចនៅ
វៀតណាមនា​ពេល​ជិត​ៗនេះ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung អះអាងថា៖វៀត
ណាមជា​និច្ចកាលមានគោលបំណងជំរុញទំនាក់ទំនងលើគ្រប់វិស័យ វៀតណាម-អាមេរិក អោយកាន់តែស៊ីជំរៅ ជាក់ស្ដែងនិងមានប្រសិទ្ធិភាព​។ 

          នាយករដ្ឋមន្ត្រី Nguyen Tan Dung និងនាយករដ្ឋមន្ត្រី Shinzo Abe បានសម្ដែង
នូវក្តី​សប្បាយរីករាយចំពោះជំហាន​អភិវឌ្ឍន៍ថ្មី នៃទំនាក់ទំនង​រវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី Shinzo Abe និង នាយករដ្ឋមន្ត្រី​ Nguyen Tan Dung បានអះអាងនូវការ​ប្តេជ្ញាចិត្តលាតត្រដាងអនុវត្ត​លទ្ធផល​នៃដំណើរទស្សនកិច្ចក្នុងរយៈពេលកន្លងទៅ​ របស់ប្រធានរដ្ឋវៀត​ណាម លោក Truong Tan Sang ប្រកបដោយភាពជាក់ស្ដែងនិង
ប្រសិទ្ធិភាព។

          ជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី Park Geun Hye ​សង្ឃឹមថា៖ប្រទេសទាំងពីរនឹងបញ្ចប់​ការចរ
ចារស្ដីពី FTA អោយបានឆាប់ៗ រួមចំណែកជំរុញទំនាក់ទំនងពាណិជ្ជកម្ម ​វិនិយោគរវាងប្រទេសទាំងពីរ។

          ក៏ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏មានជំនួប​សន្ទនា​ជាមួយ ឧបនាយករដ្ឋមន្ត្រីឆែកលោក Peven Belobradec និងលោក​ P.H.(PIM)
Schuurman អគ្គកុងស៊ុលកិត្តិយសរបស់វៀតណាមប្រចាំ​នៅហូឡង និងជាប្រធាន​សភាពាណិជ្ជកម្មហូឡង់-វៀតណាមទៀតផង៕




ប្រតិកម្មទៅវិញ

ផ្សេងៗ