សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅឡាវ
|
នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung និងអគ្គលេខា និងជាប្រធានរដ្ឋឡាវ លោកChummaly Saynhason (http://nguyentandung.org/) |
(VOV)_ក្នុងឱកាសចូលរួមបណ្ដាសន្និសីទជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការកម្ពុជា
ឡាវ និងវៀតណាម លើកទី ៦ សន្និសីទជាន់ខ្ពស់យុទ្ធសាស្ត្រសហប្រតិបត្តិការ សេដ្ឋ កិច្ច Ayeyawadi – Chao Phraya – Me Kong លើកទី ៥ ( ACMECS 5 ) និងសន្និសីទ ជាន់
ខ្ពស់ ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវនិងវៀតណាម លើកទី ៧ ត្រូវបាន ប្រារព្វឡើង
នៅ ទីក្រុងវៀងច័ន្ទ (ឡាវ) នាព្រឹកថ្ងៃទី ១២ មិនា នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម
លោក Nguyen Tan Dung បានមានជំនួបសន្ទនាជាមួយ អគ្គលេខា និងជាប្រធានរដ្ឋឡាវ
លោកChummaly Saynhason នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន
សែន។ អគ្គលេខា និងជាប្រធានរដ្ឋឡាវ លោក Chummaly Saynhason បានវាយតំលៃ
យ៉ាង ខ្ពស់ ការដែលនាយករដ្ឋមន្ត្រី Nguyen tan Dung ដឹកនាំគណះប្រតិភូវៀតណាម ចូលរួមបណ្ដាសន្និសីទជាន់ខ្ពស់នៅឡាវ រួមចំណែកជាក់ស្ដែងចូលក្នុងជោគជ័យរបស់
បណ្ដាសន្និសីទសំខាន់ៗនេះ ក៏ដូចជា ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព ប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស ទាំងពីរ រដ្ឋទាំង
ពីរ រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពិរ ឡាវនិងវៀតណាម។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា÷បក្សរដ្ឋ រដ្ឋាភិបាល
និងប្រជាជន វៀតណាម ជានិច្ចកាលប្រកៀកស្មារជាមួយប្រជាជនឡាវជាបង ប្អូន ពិ សេសគឺកិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដើម្បីនាំមកផលប្រ
យោជន៍ ជាក់ស្ដែង សំរាប់ប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងជំនួបជាមួយ នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីទាំងពីររូប បានវាយតំលៃយ់ាងខ្ពស់ ការដែលភាគីទាំងពីរបានរួមសហ
ការ រៀបចំសកម្មភាពសំខាន់ៗ អបអរសាទរ÷ ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០១២
និងរំលឹក ខួបអនុស្សាវរីយ៍ លើកទី ៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង
ពីរ ប្រកបដោយជោគជ័យ រួមចំណែកលើកកំពស់មនសិការបស់ប្រជាជន ពិសេសគឺ ជំនាន់វ័យក្មេង អំពីប្រពៃណីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភ
គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជា។
តាមគំរោង នាយករដ្ឋមន្ត្រី Nguyen Tan Dung នឹងធ្វើអធិបតី សន្និសីទជាន់ខ្ពស់ ត្រី កោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម លើកទី៧។ នេះគឺជាសន្និសីទជាន់ខ្ពស់ជាប្រចាំ រៀបចំឡើង២ឆ្នាំម្ដង់ ជាមួយការចូលរួមរបស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលនៃប្រ ទេសទាំងបី៕