សកម្មភាពរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល G7

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលក្រុម G7 បើកទូលាយ ដែលបានរៀបចំឡើងនាថ្ងៃទី៩ មិថុនា នៅរដ្ឋ Quebec ប្រទេសកាណាដា។
សកម្មភាពរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល G7 - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយប្រធានគណៈប្រតិភូនានាដែលចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយ (រូបថត៖ TTXVN)

ថ្លែងសុន្ទរកថានៅកិច្ចប្រជុំខាងលើ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាង ថា វៀតណាមគាំទ្រចំពោះខ្លឹមសារស្នូលៗនៃកិច្ចប្រជុំឆ្នាំនេះដែលផ្តោតទៅលើបញ្ហាសមុទ្រនិងមហាសមុទ្រ ព្រមទាំងស្វាគមន៍ការដែលក្រុមប្រទេសជាសមាជិក G7 ទាំងអស់បានបង្ហាញនូវការប្ដេជ្ញាចិត្តនិងស្មារតីសហប្រតិបតិ្តការដើម្បីរួមគ្នារិះរកដំណោះស្រាយជំរុញកិច្ចការពារបរិស្ថានអេកូឡូស៊ីសមុទ្រនិងមហាសមុទ្រ។

        លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយបម្រែបម្រួលអាកាសធាតុ ការឡើងនីវទឹកសមុទ្រ ក៏ដូចជាផលប៉ះពាល់អវិជ្ជមានដោយការធ្វើអាជីវកម្មនិងប្រើប្រាស់ប្រភពទឹកទន្លេមេគង្គប្រកបដោយគ្មានប្រសិទ្ធភាពផងដែរ។ លោកនាយករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់នូវការសន្យារបស់វៀតណាមស្ដីពីការអនុវតយ៉ាងហ្មឺងម៉ាត់នូវការកាត់បន្ថយឧស្ម័នបញ្ចេញចោល តាមកិច្ចព្រមព្រៀង COP ២១ ព្រមទាំងស្នើឲ្យក្រុម G7 និងអន្តរជាតិបន្តជួយឧបត្ថម្ភវៀតណាមសំដៅលើកស្ទួយលទ្ធភាពឃ្លាំមើលនិងបន្សាំជាមួយនឹងបម្រែបម្រួលអាកាសធាតុ ទប់ស្កាត់ការឡើងនីវទឹកសមុទ្រ និងការជ្រាបចូលនៃទឹកប្រៃក៏ដូចជាលើកស្ទួយលទ្ធភាពគ្រប់គ្រងនិងប្រើប្រាស់ប្រភពទឹកទន្លេមេគង្គប្រកបដោយចីរភាពផងដែរ។

សកម្មភាពរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល G7 - ảnh 2 ថ្នាក់ដឹកនាំបណ្ដាប្រទេសចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយ (រូបថត៖ TTXVN)

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានគាំទ្រការផ្ដួចផ្ដើមគំនិតរបស់កាណាដាស្ដីពីការរាំងស្កាត់ការចោលសំរាមប៉្លាស្ទិកចូលទៅក្នុងមហាសមុទ្រ ព្រមទាំងលើកឡើងនូវការផ្ដួចផ្ដើមគំនិតរបស់វៀតណាមស្ដីពី “យន្តការសហប្រតិបតិ្តការសកលលោកស្ដីពីការកាត់បន្ថយសំណល់ប៉្លាស្ទិកដើម្បីឆ្ពោះទៅគោលដៅមហាសមុទ្របៃតងនិងស្អាត ផងដែរ។

        ក្នុងសុន្ទរកថានេះដែរ លោក Nguyen Xuan Phuc ក៏បានស្វាគមន៍ការដែលក្រុម G7 គាំទ្រគោលជំហររួមរបស់អាស៊ានស្ដីពីសមុទ្រខាងកើត ក្នុងនោះចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។

        សុន្ទរកថារបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលបានការវាយតំលៃខ្ពស់របស់ប្រទេសម្ចាស់ផ្ទះកាណាដាក៏ដូចជាប្រទេសផ្សេងៗជាច្រើនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ