សកម្មភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា

(VOVWORLD) - នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា នាថ្ងៃទី២៥ មករា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Hsien Loong នាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-ocha និងឧបការីរដ្ឋមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi។
សកម្មភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc  ទទួលជួបឧបការីរដ្ឋមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi (រូបថត៖ TTXVN)


ក្នុងជំនួបជាមួយសមភាគីសឹង្ហបុរីលោក Lee Hsien Loong នោះ នាយករដ្ឋមន្រ្តីទាំង២រូបបានឯកភាពគ្នារៀបចំសកម្មភាពមានអត្ថន័យជាច្រើនដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ឆ្នាំទិវាបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ២០១៨ បើកជើងហោះហើរសឹង្ហបុរី - Da Lat សឹង្ហបុរី - Nha Trang។ ក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០១៨ លោក Lee Hsien Loong បានឯកភាពជំរុញយ៉ាងសកម្មនូវកិច្ចចរចាអំពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព នីត្យានុកូលភាព ដោយឈរលើមូលដ្ឋានគោលការណ៍ពិគ្រោះយោបល់និងមូលមតិឯកឆន្ទរបស់អាស៊ាន។

ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីថៃលោក Prayuth Chan ocha នោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំង២ជំរុញការរៀបចំគណកម្មការចម្រុះស្ដីពីកិច្ចសហប្រតិបតិ្តការទ្វេភាគីលើកទី៣និងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីរួមក្នុងឆ្នាំ២០១៨។

ទទួលជួបឧបការីរដ្ឋមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានបំណងថា នឹងទទួលយ៉ាឆាប់ៗលោកស្រី Aung San Suu Kyi មកបំពេញទស្សនកិច្ចនៅវៀតណាម ហើយធ្វើសហប្រធានសម័យប្រជុំលើកទី៩គណៈកម្មការចម្រុះស្ដីពីកិច្ចសហប្រតិបតិ្តការទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ