សកម្មភាពរបស់នាយករដ្ឋមន្រ្តីហៃទីដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការវៀតណាម

(VOVworld)-ពិធីទទួលជាផ្លូវការនាយករដ្ឋមន្រ្តីសាធារណរដ្ឋហៃទី Laurent
Salvador Lamothe ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូបការវៀតណាម
តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ធ្នូនៅទីក្រុងហាណូយ។ ក្នុងការជួបសន្ទនាបន្ទាប់
ពីពិធីទទួល ថ្នាក់ដឹកនាំទាំងពីររូបបានសន្យាបន្តការពិភាគ្សា ដើម្បីបង្កើតទំនាក់ ទំនងដៃគូរយុទ្ធសាស្រ្ត យូអង្វែងអំពីសន្តិសុខ ស្បៀងអាហារ។ ភាគីទាំងពីរ បានឯកភាពជម្រុញការបង្កើតយន្តការនិងក្របខ័ណ្ឌគតិយុត្តងាយស្រួលសម្រាប់​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត។ ថ្លៃងមតិក្នុងសន្និសីទ
ការសែតបន្ទាប់ពីការជួបសន្ទនា នាយករដ្ឋមន្រ្តី Nguyen Tan Dung ឲ្យដឹងថា៖

សកម្មភាពរបស់នាយករដ្ឋមន្រ្តីហៃទីដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការវៀតណាម - ảnh 1
នាយករដ្ឋមន្រ្តី Nguyen Tan Dung ទទួលជួបសន្ទនា
ជាមួយនាយករដ្ឋមន្រ្តីហៃទី (រូបថតៈ Internet)

        “យើងខ្ញុំបានផ្លាស់ប្តូរអំពីស្ថានភាពនៃប្រទេសនីមួយៗ​និងនាំចេញ
រាល់​ទិស ដៅនិងវិធានការសំដៅបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ
ទ្វេភាគីចាប់ផ្តើម ចរចារលើកិច្ចព្រមព្រៀងចំនួន៦ក្នុងនោះមានវិស័យសេដ្ឋ
កិច្ច វិនិយោគជាដើម។ វៀតណាមក៏សន្យាផ្គត់ផ្គង់ស្ថិរភាពយូរអង្វែងដើម្បី
ធានាសន្តិសុខស្បៀង អាហារសម្រាប់ហៃទី”។

        ចំពោះស្ថានភាពនៅសមុទ្រខាងកើត​នាយករដ្ឋមន្រ្តីសាធារណរដ្ឋហៃទី
Laurent Salvador Lamothe គាំទ្រការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសក្នុងតំបន់
រក្សាសន្តិភាព និងដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី។

        បន្ទាប់ពីជំនួបសន្ទនា នាយករដ្ឋមន្រ្តីទាំងពីររូប បានចុះហត្ថលេខាលើ សេចក្តីប្រកាសរួមវៀតណាម-ហៃទី និងធ្វើជាកាកស្សិណសាក្សីពិធីចុះ ហត្ថ
លេខាលើអនុស្សារណៈយោគយល់គ្នាស្តីអំពីការបង្កើតទំនាក់ទំនងដៃគូ វិនិ
យោគយុទ្ធសាស្រ្តរវាងសាជីវកម្មទូរគមនាគមកងទ័ពវៀតណាមជាមួយរដ្ឋា
ភិបាលហៃទី។

      ក៏នារសៀលថ្ងៃដ៏ដែល ប្រធានរដ្ឋវៀតណាម Truong Tan Sang និងប្រ
ធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានទទួលជួបសន្ទនា ជាមួយនា
យករដ្ឋមន្រ្តីហៃទី Laurent Salvador Lamothe។ ភាគីទាំងពីរមានគោលបំណង
ជម្រុញថែមទៀតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសលើវិស័យកសិ
កម្មនិងសន្តិសុខស្បៀងអាហារ។

        នាយករដ្ឋមន្ត្រីហៃទី Laurent Salvador Lamothe​បានវាយតម្លៃខ្ពស់ ចំពោះការដែលវៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៌ក្នុងការ អភិវឌ្ឍន៌សេដ្ឋកិច្ចសង្គមផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ