វៀតណាម-ហៃទីជម្រុញទំនាក់ទំនងមិត្តភាព

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan
Dung ​នាយករដ្ឋមន្រ្តីសាធារណរដ្ឋហៃទី Laurent Salvador Lamothe នាថ្ងៃទី១៧
ធ្នូបានចាប់ផ្តើមបណ្តាសកម្មភាពក្នុងដំណើរទស្សនកិច្ចវៀតណាម ជាផ្លូវការពីថ្ងៃទី
១៦ដល់ថ្ងៃទី១៨ធ្នូឆ្នាំ២០១២។ ក្រៅពីបណ្តាការជួប សន្ទនាជាមួយថ្នាក់ដឹកនាំវៀត
ណាមដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្រ្តីហៃទីជាឱកាសល្អដើម្បីភាគី
ទាំងពីរជម្រុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងបើកទូលាយការធ្វើ
អាជីវកម្មសក្តានុភាព រួមចំណែក ក្នុងការអភិវឌ្ឍន៌របស់ប្រទេសទាំងពីរហៃទីនិង
វៀតណាម។

វៀតណាម-ហៃទីជម្រុញទំនាក់ទំនងមិត្តភាព - ảnh 1
នាយករដ្ឋមន្រ្តីហៃទី Laurent Salvador Lamothe
ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(រូបថតៈ Internet)


        សាធារណៈរដ្ឋហៃទីជាកោះ១ចំណុះតំបន់ Caribe ស្ថិតនៅប៉េកខាងលិច
របស់កោះ La Espanola ភាគខាងកើតជាប់ជាមួយសាធារណរដ្ឋDominicada។ ហៃទីស្ថិតក្នុងចំណោមបណ្តាប្រទេសមានការអភិវឌ្ឍន៌យឺតយ៉ាវនិងមាន​កំរឹត
សមត្ថភាពអភិវឌ្ឍន៌សេដ្ឋកិច្ចនិងកម្រិតចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់
នៅទាបនៅអាមេរិកឡាទិន។ រចនាសម្ព័ន្ធអភិវឌ្ឍន៌សេដ្ឋកិច្ចរបស់ ហៃទីគឺកសិ
កម្មស្រូបយក២៥% ឧស្សាហកម្ម ១៦% និងសេវ៉ាកម្ម ៥៩%។ ផលិតផលកសិ
កម្មស្នូលរួមមាន ការហ្វេ អំពៅ ចែក ពោត ដំឡូង ស្រូវ អង្ក។ តម្លៃប្រាក់នាំចេញ
របស់ហៃទីក្នុងឆ្នាំ២០១១ទទួលបាន ៧២០លានដុល្លារ ក្នុងនោះ តម្លៃប្រាក់នាំ
ចេញទៅអាមេរិកជាង៨៣%។ មុខទំនិញនាំចេញសំខាន់ៗ គឺសំលៀកបំពាក់
កៅស៊ូ ស្វាយ កាហ្វេជាដើម។ តម្លៃប្រាក់នាំចូលគឺ៣ពាន់៣រយលានដុល្លារនិង
មុខទំនិញនាំចូលរួមមាន ម្ហូបអារហារ គ្រឿងយន្ត វត្ថុធាតុដើម។

        វៀតណាមនឹងហៃទីបង្កើតទំនាក់ទំនងការទូតតាំងពីថ្ងៃទី២៦កញ្ញាឆ្នាំ ១៩៩៧។ទោះបីប្រទេសទាំងពីរមានពីភូមិសាស្រ្តនៅឆ្ងាយពីគ្នាក្តីប៉ុន្តែទំនាក់
ទំនងនយោបាយរវាងវៀតណាមជាមួយហៃទីមានការអភិវឌ្ឍន៌ដ៏ល្អប្រសើរ។
ជាពិសេស ក្រោយពីគ្រោះ រញ្ជួយដីកម្រិត៧រ៉េចទ័រនាថ្ងៃទី១២មករាឆ្នាំ២០១០
កន្លងទៅបណ្តាលឲ្យ មនុស្សជាង៣សែននាក់ស្លាប់និង៣លាននាក់ទៀតគ្មាន
ផ្ទះសម្បែង ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមបានផ្ញើសាទូរលេខ
រំលែកទុក្ខទៅកាន់ថ្នាក់ដឹកនាំហៃទី និងសម្តែងចំណងសាមគ្គីភាពជាមួយ
ហៃទីតាមរយៈសមាគមកាកបាតក្រហម វៀតណាមផ្តល់ប្រាក់ជំនួយចំនួន
១៥ហ្មឺនដុល្លារអាមេរិកដើម្បីជំនះពុះពារលើផលវិបាក។

            ក្នុងទំនាក់ទំនងសេដ្ឋកិច្ច ដោយមានលក្ខណះ​ អំពីភូមិសាស្ត្រឆ្ងាយពីគ្នា ​​ បានជាទំនាក់ទំនងទ្វេភាគីនៅមានកំហិត។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី ក្នុងឆ្នាំ
 ២០១១ ទទួលបាន ៤០លានដុល្លារអាមេរិក (កើនជិត៤ដងបើប្រៀបនឹងឆ្នាំ២០១០)
។ វៀតណាមនាំចូល​ពីហៃទី នូវ​វត្ថុធាតុ​ដើមស្បែកជើង ម្សៅក្រដាស់ …។ល។
 វៀតណាមនាំចេញទៅហៃ​ទីនូវទំនិញសំលៀកបំពាក់ គ្រឿងឈើ ជាតិគីមី
 និងទំនិញផ្សេងៗទៀត។ 

            ទោះបីជា ហៃទីមានចំនួនប្រជាជនមិនច្រើន​និងចំណូលគិតជាមធ្យោម
ក្នុងមនុស្សម្នាក់​ នៅទាបក្តី ប៉ុន្តែវា ជាទីផ្សារមានសក្ដានុពលយ៉ាងខ្លាំង សមស្របជា
មួយមុខទំនិញនាំចេញជាច្រើនប្រភេទរបស់វៀតណាម។ វៀតណាមអាចផ្លាស់ប្តូរបទ
ពិសោធន៍ និងសហប្រតិបត្តិការជាមួយហៃទី ក្នុងបណ្ដាវិស័យកសិកម្ម អប់រំ និងសុ
ខាភិបាលជាដើម។ វៀតណាមនិងហៃទី ជានិច្ចកាលរក្សារទំនាក់​ទំនងសហប្រតិបត្តិ
ការដ៏ល្អប្រសើរ នៅបណ្ដាអង្គការអន្តរជាតិ​និងវេទិកាពហុភាគី។ នាបច្ចុប្បន្នសាធា
រណះរដ្ឋហៃទី ជាសមាជិករបស់អង្គការសហ​ប្រជាជាតិ អង្គការបណ្ដាប្រទេសនៅ
ទ្វីបអាមេរិក អង្គការពាណិជ្ជកម្មពិភពលោក…។ល។

            ក្នុងសភាពការនោះ  ដំណើរទស្សនកិច្ច នៅវៀតណាមរបស់នាយករដ្ឋ
មន្ត្រីហៃទី Laurent Salvaldor Lamonther លើកនេះនឹងជាឱកាសល្អដើម្បីប្រទេស
ទាំងពីរផ្លាស់ប្តូរ​បណ្ដាវិធានការសំដៅជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិ
ការរវាងវៀតណាមនិងហៃទី ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ
កសិកម្ម សុខាភិបាល…។ល៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ