សកម្មភាពរបស់នាយឧត្ត​មសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមនៅឯកិច្ចសន្ទនា Shangri-La

(VOVWORLD) - នៅខាងក្រៅកិច្ចសន្ទនា Shangri-La (កិច្ចប្រជុំកំពូលស្តីពីសន្តិសុខអាស៊ី ដែលបានរៀបចំឡើងនៅប្រទេសសិង្ហបុរី) នាថ្ងៃទី ៣១ ខែឧសភា នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីការពារប្រទេសវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ មន្ត្រីជាន់ខ្ពស់មួយចំនួន។
សកម្មភាពរបស់នាយឧត្ត​មសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមនៅឯកិច្ចសន្ទនា Shangri-La - ảnh 1នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីការពារប្រទេសវៀតណាម និងរដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Jeong Kyeong Doo

នៅក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Jeong Kyeong Doo រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានសង្កត់ធ្ងន់ថា វៀតណាមបានត្រៀមខ្លួនជាស្រេចបន្តរួមចំណែកក្នុងដំណើរការសន្តិភាពលើឧបទ្វីបកូរ៉េ។ រីឯលោក Jeong Kyeong Doo បានឲ្យដឹងថាកូរ៉េខាងត្បូង គាំទ្រគោលជំហររបស់វៀតណាមលើការដោះស្រាយជម្លោះដោយសន្តិវិធី និងឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា អ. ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិអូស្តា្រលី លោកស្រី Linda Reynolds នោះ ភាគីទាំងពីរបានឯកភាពគ្នាជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជាវិស័យអប់រំ និងចូលរួមសកម្មភាពរក្សាសន្តិភាពរបស់ អ.ស.ប ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ