សកម្មភាពរបស់ប្រធាន រដ្ឋវៀតណាម Truong Tan Sang នៅម៉ីយ៉ានម៉ា
|
ប្រធានរដ្ឋវៀតណាម Truong Tan Sang ជួនសន្ទនាជាមួយ
ប្រធានាធិបតីម៉ីយ៉ានម៉ា Thein Sein (រូពថតៈ Internet) |
(VOV)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចម៉ីយ៉ានម៉ាចាប់ពីថ្ងៃទី២៩វិច្ឆិកាដល់ថ្ងៃទី
១ធ្នូ បន្ទាប់ពីជំនួបសន្ទនាជាមួយប្រធានាធិបតីម៉ីយ៉ានម៉ា Thein Sein នាយប់ថ្ងៃទី
២៩វិច្ឆិកា ប្រធានរដ្ឋវៀតណាម Truong Tan Sang និង ប្រធានា ធិបតី Thein Sein បានមានការជួបប្រាស្រ័យជាមួយអ្នកកាសែត។ ប្រធានា ធិបតី Thein Sein បាន
សម្តែងនូវក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋវៀតណាម៖
“វៀតណាមនិងម៉ីយ៉ានម៉ាជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៌
(អាស៊ាន)និងមានទំនាក់ទំនងមិត្តភាពយូរអង្វែងក្នុងដំណាក់កាលប្រវត្តិសាស្រ្ត នៃប្រទេសនីមួយៗ។ នេះជាមូលដ្ឋានដ៏សំខាន់ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីទាំងពីរ។ ខ្ញុំជឿជាក់ថា ភាគីទាំងពីរនិងទទួលបាន
លទ្ធផលសហប្រតិបត្តិការល្អប្រសើលើវិស័យសេដ្ឋកិច្ច”។
អះអាងពីទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរវាងប្រទេសទាំងពីរប្រធានរដ្ឋ
Truong Tan Sang មានប្រសាសន៌ថា៖
“អំពីវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ រដ្ឋាភិបាលនៃប្រទេស
ទាំងពីរបានព្រមព្រៀងជាមួយគ្នានិងជម្រុញយ៉ាងខ្លាំងក្លារថែមទៀតក្នុង
រយៈពេលខាងមុខ។ លើវិស័យកិច្ចការបរទេស យើងខ្ញុំនឹងសហការយ៉ាង
ជិតស្និទលើបណ្តាវិស័យតំបន់និងអន្តរជាតិ”។
បន្ទាប់ពីការជួបប្រាស្រ័យជាមួយអ្នកកាសែត ប្រធានាធិបតី Thein Sein និង
លោកជំទាវបានរៀបចំពិធីជប់លៀងជូនប្រធានរដ្ឋ Truong Tan Sangលោកជំទាវ
រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមផងដែរ។
នាថ្ងៃទី៣០វិច្ឆិកាប្រធានរដ្ឋវៀតណាម Truong Tan Sangបានមានជំនូបជាមួយ
ប្រធានព្រឹទ្ឋសភាម៉ីយ៉ានម៉ាលោក Khin Aung Mintនិងប្រធានសភាជាន់ទាបលោក
Thura Swe Mann នៅរដ្ឋធានី Nay Pi Tawនារសៀលថ្ងៃដដែលលោកTruong Tan
Sangបានមានការជួបប្រាស្រ័យជាមួយដំណាងនៃបណ្តាអគ្គក្រុមហ៊ុននិងអង្គភាព
អាជីវកម្មម៉ីយ៉ានម៉ានៅវេទិកាអង្គភាពអាជីវកម្មម៉ីយ៉ានម៉ាវៀតណាម។លោកTruong
Tan Sangជឿជាក់ថា៖អង្គភាពអាជីវកម្មនៃ្រទេសទាំអម៉ីយ៉ានម៉ាវៀតណាមនឹងសកម្ម
សហប្រតិបត្តិការលើគ្រប់វិស័យដែលភាគីទាំង២មានសក្តានុភាព។