សកម្មភាពរបស់ប្រធានគណៈកម្មាធិការល័ក្ខការណ៍រដ្ឋសភាអាមេរិកនៅវៀតណាម

សកម្មភាពរបស់ប្រធានគណៈកម្មាធិការល័ក្ខការណ៍រដ្ឋសភាអាមេរិកនៅវៀតណាម - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai បានទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការល័ក្ខការណ៍រដ្ឋសភាអាមេរិក David Dreier


       VOV-នារសៀលថ្ងៃទី៦សីហានៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី
វៀត​ណាម Hoang Trung Hai បានទទួលជួបសន្ទនាជាមួយប្រធានគណៈ
កម្មាធិការ​ល័ក្ខការណ៍រដ្ឋសភាអាមេរិក David Dreier ដែលកំពុង ទស្សនកិច្ច​
និង​បំពេញ​ការងារ​​នៅវៀតណាម។ នៅពិធីទទួលជួបសន្ទនាឧបនាយករដ្ឋមន្ត្រី
Hoang Trung Hai បានវាយតំលៃខ្ពស់ការដែលប្រធានគណៈកម្មាធិការល័ក្ខការណ៍
រដ្ឋសភាអាមេរិក David Dreier បានគាំទ្រការប្រគល់បែបបទពាណិជ្ជកម្មប្រក្រតី
ជាស្ថាពរ (PNTR)​ចំពោះវៀតណាម ជួយស្ដារទំនាក់ទំនងប្រក្រតីខាងសេដ្ឋកិច្ច
ពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរ។ រីឯប្រធានគណៈកម្មាធិការល័ក្ខការណ៍រដ្ឋ
សភាអាមេរិក David Dreier បានអះអាងថា បន្តរួមចំណែកជំរុញទំនាក់ទំនង
សហប្រតិបត្តិការ ពិសេស​គឺ​ក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

        នារសៀលថ្ងៃដ៏ដែលអនុប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការល័ក្ខការណ៍រដ្ឋសភាអាមេរិក
David Dreier។ អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាង​គោល​មាគ៌ា កិច្ចការបរទេសរបស់វៀតណាមគឺឯករាជ្យ ម្ចាស់ការពហុភាគីបនីយកម្ម​
ពហុបែប​បនីយកម្ម​ទំនាក់ទំនង។ វៀតណាមជាមិត្តភ័ក្កជាដៃគូរទុកចិត្តនិងជា​សមាជិកមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិម្ចាស់ការសមាហរណកម្ម
អន្តរជាតិ។ អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានស្នើរថា ក្នុងរយៈ​ពេល​ខាងមុខរដ្ឋសភាទាំងពីរបន្តជំរុញថែមទៀតការផ្លាស់ប្តូរគណៈប្រតិភូទន្ទឹមនឹងនោះ
ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាគណៈកម្មាធិការលើវិស័យនិតិបញ្ញាត្តិឃ្លាំ​មើល តាមរយៈនោះជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ បង្កើន​ការ យល់ដឹងកសាងទំនុកទុកចិត្តនិងបន្ថយការខុសប្លែករវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ