សកម្មភាពរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា
(VOVWORLD) - នាព្រឹកថ្ងៃទី ២០ ខែកញ្ញា តាមម៉ោងវៀតណាម ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់របស់បក្ស និងរដ្ឋវៀតណាម ដែលអញ្ជើញ បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបាបានប្រព្រឹត្តទៅយ៉ាងមហោឱឡារិកនៅទីក្រុង La Habana ក្រោមអធិបតីភាពរបស់លេខាទីមួយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារដ្ឋគុយបា លោក Miguel Díaz-Canel។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញមានជំនួបជាមួយនាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz |
ពិធីទទួលបដិសណ្ឋារកិច្ចបានព្រព្រឹត្តិទៅនៅវិមានបដិវត្តន៍ - ទីស្នាក់ការនៃក្រុមប្រឹក្សារដ្ឋគុយបា ដែលត្រូវបានរៀបចំឡើងតាមពិធីដ៏ខ្ពស់បំផុតជូនប្រមុខរដ្ឋ។ បញ្ចប់ពិធីទទួលបដិសណ្ឋារកិច្ចនេះ ប្រធានរដ្ឋទាំងពីររូប និងគណៈប្រតិភូនៃប្រទេសទាំងពីរបានអញ្ជើញធ្វើការពិភាក្សាការងារ។ បន្ទាប់ពីកិច្ចពិភាក្សាការងារ ប្រធានរដ្ឋគុយបាន លោក Miguel Diaz Canel Bermudez និងប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងសហគ្រាសនានារបស់ប្រទេសទាំងពីរ។
មុននេះ កាលពីថ្ងៃទី ១៩ ខែកញ្ញា នៅរដ្ឋធានី La Habana ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញមានជំនួបជាមួយនាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz និងថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នជាច្រើនរូបរបស់គុយបា។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc មានគោលបំណងថា រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នា អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងយន្តការសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាល ដោយរួមចំណែកនាំទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍ឲ្យកាន់តែជាក់ស្ដែង លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគឲ្យសមស្របនឹងទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យគុយបាផ្ទេរប្រគល់បច្ចេកវិទ្យា ផលិតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ព្រមទាំងអញ្ជើញនាយករដ្ឋមន្ត្រី លោក Manuel Marrero Cruz មកបំពេញទស្សនកិច្ចនៅវៀតណាម។
ទិដ្ឋភាពនៃជំនួបរវាងប្រធានរដ្ឋ លោក Nguyen Xuan Phuc ជាមួយនាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz |
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់ពិសេសនៃដំណើរទស្សនកិច្ចនេះ។ លោកនាយករដ្ឋមន្រ្តីគុយបាបានសង្កត់ធ្ងន់ថា លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកបំពេញទស្សនកិច្ចនៅគុយបា នាពេលនេះ បានបង្ហាញពីការគោរព មនោសញ្ចេតនានិងការយកចិត្តទុកដាក់ពិសេសរបស់បក្ស រដ្ឋ ប្រជាជនវៀតណាម និងរូបលោកប្រធានរដ្ឋ Nguyen Xuan Phuc ផ្ទាល់ចំពោះការថែរក្សា និងពូនជ្រុំដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រពៃណីពិសេសរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីររូបមានសេចក្តីសប្បាយរីករាយដោយសង្កេតឃើញថាទំនាក់ទំនងគំរូរវាងវៀតណាម-គុយបាត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរលើគ្រប់ជ្រុងជ្រោយ ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិមានការប្រែប្រួល ដែលមិនអាចព្យាករណ៍បាន ហើយជំងឺរាតត្បាតកូវីដ ១៩ មានការ វិវឌ្ឍយ៉ាងស្មុគស្មាញ។ ភាគីទាំងពីរបានរក្សាការសន្ទនាកម្រិតខ្ពស់និងយន្តការ សហប្រតិបត្តិការតាមទម្រង់អនឡាញ ព្រមទាំងជួយឧបត្ថម្ភគ្នាទៅវិញទៅមកឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩។
នាថ្ងៃទី ១៩ ខែកញ្ញា ដដែល លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc មានជំនួបជាមួយប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernández; អញ្ជើញដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញ ក្នុងបរិវេណសួនឧទ្យានសន្តិភាព; អញ្ជើញដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍ និងទស្សនាមណ្ឌលរំលឹកវិញ្ញានក្ខ័ន្ធវីរៈបុរសជាតិ Jose Marti Memorial (១៨៥៣-១៨៩៥) ។ ចូលរួមក្នុងពិធីអុចធូប មានអនុប្រធានរដ្ឋគុយបា លោក Salvador Valdés Mesa ផងដែរ៕