សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅ APEC 22
|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនាជាមួយប្រធានាធិបតីហ្វីលីពីន លោក Benigno Aquino 3 |
(VOV)_ក្នុងឱកាសចូលរួមសន្និសីទកំពូលនៃ វេទិការសហប្រតិបត្តិការសេដ្ឋកិច្ច
អាស៊ី-ប៉ាស៊ីហ្វីក ( APEC ) លើកទី២២ នៅប៉េកាំង (ចិន) នាព្រឹកថ្ងៃទី១០តុលា ប្រ
ធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី P
apua New Guinea លោក Peter O’neill ។ នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីប
ណ្ដាវិធានការដើម្បីជំរុញទំនាក់ទំនងទ្វេភាគី ជាពិសេសគឺ៖ ការផ្លាស់ប្តូរគណៈប្រតិ
ភូគ្រប់ជាន់ថ្នាក់ ការផ្លាស់ប្តូររវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ការចរចារ ចុះ
ហត្ថលេខាលើបណ្ដាកិច្ចព្រមព្រៀង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងបណ្ដាវិស័យ៖សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ…លៗ
មុននោះ នារសៀលថ្ងៃទី៩ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang
បានជួបសន្ទនាជាមួយប្រធានាធិបតីហ្វីលីពីន លោក Benigno Aquino 3 ។នៅទីនេះ
ថ្នាក់ដឹកនាំទាំងពីររូប បានសម្ដែងការពេញចិត្តចំពោះការអភិវឌ្ឍន៍ដ៏ល្អប្រសើររវាង
ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពដំណើការកិច្ចប្រជុំលើកដំបូង នៃក្រុមការងាររួមយ៉ាងឆាប់ៗ
ដោយក្រសួងការបរទេសនៃប្រទេសទាំងពីរសហអធិបតីភាព ដើម្បីពិភាក្សាអំពីដំ
ណើការកសាងទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីន។ ថ្នាក់ដឹកនាំនៃ
ប្រទេសទាំងពីរក៏បានពិភាក្សាអំពីទិសដៅសហប្រតិបត្តិការក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ ទេសចរណ៍…លៗ ថ្នាក់ដឹកនាំទាំងពីររូបក៏បាន
ឯកភាពអំពីការរួមសហការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាព
នាវាចរណ៍នៅក្នុងតំបន់ ដោះស្រាយរាល់ជំលោះដោយសន្តិវិធី ផ្អែកទៅលើគ្រិះដ្ឋាន
ច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ១៩៨២ ( UNCLOS )
។ ភាគីទាំងពីរបានឯកភាពសហប្រតិបត្តិការដើម្បីកសាងសហគមន៍អាស៊ាននាឆ្នាំ
២០១៥ ប្រកបដោយជោគជ័យ និងគាំទ្រគ្នាទៅវិញទៅមក ពេលដែលហ្វីលីពីនទ
ទួលរៀបចំឆ្នាំ APEC ២០១៥ និងវៀតណាមទទួលរៀបចំឆ្នាំ APEC ២០១៧។
នាថ្ងៃនេះដែរ ប្រធានរដ្ឋ លោក Truong Tan Sang ក៏បានជួបសន្ទនាជាមួយបណ្ដា
អង្គភាពអាជីវកម្មជួរមុខនៅអាមេរិក និងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គ
លិកនៅស្ថានទូតវៀតណាមប្រចាំនៅចិនផងដែរ៕