សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា


សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា - ảnh 1
សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា (VOV)

        Vovworld-បន្តសកម្មភាពនៃដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា
នាថ្ងៃទី២៤ធ្នូ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមកថ្វាយ​សម្ដេច​​
សង្ឃទេពវង្សនិងសម្ដេចសង្ឃបួរគ្រីទៅទស្សនាមន្ទីពេទ្យ Cho Ray-ភ្នំពេញ និងជួប
សន្ទនាជាមួយអង្គភាពអាជីវកម្ម។ នៅពិធីថ្វាយសម្ដេច​សង្ឃ​ទេពវង្សនិងបួរគ្រី
ប្រធានរដ្ឋលោក Truong Tan Sang បានសង្កត់​ធ្ងន់​ថា ប្រទេសទាំងពីរ វៀតណាមនិង
កម្ពុជាសុទ្ធតែមានមនុស្សជាច្រើនកាន់​ពុទ្ធ​សាសនា​និងឆ្ពោះទៅតាមសតិអារម្មណ៍
ពុទ្ធសាសនា។ លោកប្រធានរដ្ឋមាន​បំណង​ដោយមានតួនាទីនិងកិត្យានុភាពរបស់
ខ្លួន សម្ដេចសង្ឃទាំងពីរអង្គនឹង​បន្តរួមចំណែកសកម្មសំរាប់ទំនាក់ទំនងសាមគ្គីភាព
មិត្តភាពនិងជិតខាងល្អ​ប្រសើរដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ក្នុងជំនួបមុខ
ជាមួយអង្គភាព​អាជីវកម្មចំណុះសមាគមវិនិយោគិនវៀតណាមទៅកម្ពុជា (AVIC)
ដំណាងបណ្ដា​អង្គភាពអាជីវកម្មបានស្នើររដ្ឋាភិបាលនៃប្រទេសទាំងពីរបញ្ជាណែនាំ
កសាង​យុទ្ធសាស្ត្រសហប្រតិបត្តិការទ្វេភាគីយូរអង្វែងដើម្បីបន្តតភ្ជាប់រវាងខឿន​សេដ្ឋកិច្ចវៀតណាមកម្ពុជា។ លោកប្រធានរដ្ឋបានអះអាងថា​បក្សរដ្ឋវៀតណាម​នឹង​បន្ត
បញ្ជាជួយឧបត្ថម្ភនៅកំរិតខ្ពស់បំផុតដើម្បីបង្កលក្ខណៈសំរាប់សហគមន៍​អាជីវករ
វៀតណាមវិនិយោគនៅកម្ពុជា។

        មុននោះមកទស្សនាមន្ទីពេទ្យ Cho Ray ភ្នំពេញ ប្រធានរដ្ឋ Truong Tan Sang បាន
ស្វាគមការខំប្រឹងប្រែងរបស់វិនិយោគិននិងជួរវេជ្ជបណ្ឌិតគ្រូពេទ្យនៃ​ប្រទេសទាំងពីរ
បានជំនះពុះពារលើការលំបាកសំរេចដំណាក់កាលទី១នៃគំរោងការ រៀបចំពិនិត្យ
ព្យាបាលជំងឺសំរាប់ប្រជាជនកម្ពុជា រួមចំណែកជាក់ស្ដែងក្នុង​ទំនាក់ទំនងមិត្តភាពនិង
សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះ​ដែរ ប្រធានរដ្ឋបានធ្វើ
កស្សិណសាក្សីសមាគមវិនិយោគិនវៀតណាមនៅកម្ពុជា​ប្រគល់ចំនួនប្រាក់១៥០
ពាន់ដុល្លារអាមេរិកជួយឧបត្ថម្ភមូលនិធិជួយឧបត្ថម្ភអ្នកជំងឺក្រីក្រនៃមន្ទីពេទ្យ Cho Ray
ភ្នំពេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ