សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅរុស្ស៊ី
ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ច ជាផ្លូវការ នៅរុស្ស៊ីនាព្រឹកថ្ងៃទី៣០កក្កដា
នៅវិមាន Kremlin ប្រធានរដ្ឋ Truong Tan Sang បានមានជំនួបជាមួយ ប្រធាន
គណបក្ស កុម្មុយនីស្តរុស្ស៊ី Gennady Andreyevich Zyuganov ជួបសម្ដែងការគួសមជា
មួយ លោក Torosin ប្រធានស្ដីទីក្រុមប្រឹក្សារសហព័ន្ធ ។ នៅក្នុងជំនួបជាមួយ ប្រធាន គណបក្សកុម្មុយនីស្តរុស្ស៊ី Gennady Andreyevich Zyuganov ប្រធានរដ្ឋ Truong Tan Sang
បានអះអាងថា៖វៀតណាម ជានិច្ចកាលគោរព ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ជាមួយបណ្ដាប្រទេសមិត្តជាប្រពៃណី ជាមួយ
បណ្ដាគណបក្សកុម្មុយនីស្ត កម្មករលើពិភពលោក ក្នុងនោះ ផ្តល់អាទិភាពបង្កើន ទំនាក់ទំនងជាផាតរះ គួរអោយទុកចិត្តជាមួយគណបក្សកុម្មុយនីស្តរុស្ស៊ី។ ប្រធាន គណបក្សកុម្មុយនីស្តរុស្ស៊ី Gennady Andreyevich Zyuganov បានអះអាងថា៖ នឹងបន្ត
គាំទ្រ គោលមាគា៍ នាបច្ចុប្បន្ន របស់ថ្នាក់ដឹកនាំរុស្ស៊ី គឺ បង្កើននិងអភិវឌ្ឍន៍ដោយ ឥទឈប់ឈរ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម។ ភាគីទាំងពីរ អះអាង
ថា៖ បន្តផ្លាស់ប្តូរ គណះប្រតិភូគ្រប់ជាន់ថ្នាក់ ក៏ដូចជា បទពិសោធន៍ ក្នុងការងារ
ឃោសនា អប់រំ កសាងបក្ស ចលនាប្រជាជន យុវជន នាំទំនាក់ទំនង រវាងបក្ស ទាំង ពីរ កាន់តែស៊ីជំរៅ និងមានប្រសិទ្ធភាពជាង ពី១ថ្ងៃ ទៅ១ថ្ងៃ ដើម្បីផលប្រយោជន៍
របស់ប្រជាជននៃប្រទេសទាំងពីរ ។
ក៏ក្នុងនាព្រឹកថ្ងៃទី ៣០ កក្កដានេះដែរ ប្រធានរដ្ឋ Truong Tan Sang បានអញ្ចើញ ចូលរួមវេទិកា អង្គភាពអាជីវកម្ម វៀតណាម -រុស្ស៊ី ។ នៅវេទិកានេះ ប្រធានរដ្ឋ បាន
ជូនដំណឹង អំពីលទ្ធផលដែលទទួលបានក្នុងការចរចារ ជាមួយប្រធានាធិបតី Putin និងការជួបប្រស្រ័យជាមួយនាយករដ្ឋមន្ត្រី Medvedev និងបណ្ដាថ្នាក់ដឹកនាំផ្សេងៗ
ទៀត របស់រុស្ស៊ី ។ ភាគីទាំងពីរបានឯកភាពអំពីបណ្ដាទិសដៅសមខាន់ៗ ដើម្បី អភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ លើគ្រប់វិស័យ វៀតណាម -រុស្ស៊ី ក្នុងរយះ
ពេលខាងមុខ។ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា៖
“រដ្ឋាភិបាលវៀតណាមជានិច្ចកាល គោរព លើកទឹកចិត្ត និងបង្កលក្ខណះងាយ ស្រួល អោយអង្គភាពអាជីវកម្មរុស្ស៊ី សហប្រតិបត្តិការ ជាមួយវៀតណាម ក្នុង បណ្ដា វិស័យសេដ្ឋកិច្ច ពិសេសគឺ បណ្ដាវិស័យប្រពៃណី ដូចជា៖ ប្រេងឧស្ម័ន ពាណិជ្ជកម្ម
អប់រំ បណ្តុះបណ្ដាល ទេសចរណ៍ …។ល។ វៀតណាម នឹងបង្កលក្ខណះអោយ បណ្ដាសម្ព័ន្ធក្រុមហ៊ុន អង្គភាពអាជិវកម្មរុស្ស៊ី ជ្រើសរើស វៀតណាមជា ទីមក ដល់យុទ្ធសាស្ត្រ ក្នុងការបើកទូលាយ និងសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយ វៀតណាម ក៏ដូចជា តំបន់អាស៊ាន។”
តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីវៀតណាម -រុស្ស៊ី អភិវឌ្ឍន៍យ៉ាងល្អជាបង្គួរ ក្នុងរយះពេល ប៉ុន្មានឆ្នាំកន្លងទៅ។ តាមគំរោងនឹងទទួលបាន ៣ ពាន់លានដុល្លា អាមេរិក ក្នុងឆ្នាំ ២០១២។
|
ប្រធានរដ្ឋ Truong Tan Sangបានអញ្ចើញចូលរួមពិធី ទទួល ចរន្តប្រេងដើមដំបូង នៅតំបន់រ៉ែខាងលិច Khosedaus របស់សម្ព័ន្ធប្រេង ឧស្ម័ន វៀត ណាម -រុស្ស៊ី Rusvietpetro (http://www.baoxaydung.com.vn) |
មុននោះ នារសៀល ថ្ងៃទី ២៩ កក្កដា (តាមម៉ោងវៀតណាម) ប្រធានរដ្ឋវៀត
ណាម លោក Truong Tan Sang និងគណះប្រតិភូជាន់ខ្ពស់វៀតណាម បាន ចាក់ចេញ ពីទីក្រុងម៉ូស្គូវ ទៅ ទស្សនា ទីក្រុង Narian Mar ជាតំបន់មានទំនាក់ទំនងសហប្រតិ
បត្តិការជិតស្និទ្ធ ជាមួយខេត្ត ba Ria Vung Tau របស់វៀតណាម។ អភិបាល តំបន់
ស្វយ័ត្ត Nhenhetxky Fedorov បានមកដល់កាំជើងជណ្ដើរយន្តហោះ ទទួលប្រធាន
រដ្ឋ Truong Tan Sang។ ប្រធានរដ្ឋ Truong Tan Sangបានអញ្ចើញចូលរួមពិធី ទទួល ចរន្តប្រេងដើមដំបូង នៅតំបន់រ៉ែខាងលិច Khosedaus របស់សម្ព័ន្ធប្រេង ឧស្ម័ន វៀត
ណាម -រុស្ស៊ី Rusvietpetro ទៅសាកសួរសុខទុក្ខ លើកទឹកចិត្ត និងចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសពលកម្ម ថ្នាក់លេខ ៣ ជូនសមូហភាព ប្រេងឧស្ម័ន វៀតណាម -រុស្ស៊ី និងអគ្គនាយក Rusvietpetro ។ ថ្លែងមតិនៅ ទីនេះ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា៖
“ខ្ញុំចាត់ទុកថា សម្ព័ន្ធ Rusvietpetro ជាគំរោងការណ៍ជោគជ័យបំផុត នៃកិច្ច
សហប្រតិ បត្តិការ វៀតណាម -រុស្ស៊ី។នេះគឺជានិមិត្តសញ្ញារស់រវើក របស់ទំនាក់ ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ គូសសញ្ញាសំខាន់ ក្នុង ការអភិវឌ្ឍន៍យ់ាងខ្លាំងក្លា ក្នុងទំនាក់ទំនងសហប្រតិបត្តិការ ប្រេងឧស្ម័ន រវាង
ប្រទេសទាំងពីរ វៀតណាម និងរុស្ស៊ី។ សូមជូនពរ អោយទមនាក់ទំនងសហប្រតិ
បត្តិការ វៀតណាម រុស្ស៊ីពង្រឹងនិងពង្រីក ដោយឥទឈប់ឈរ៕”