សកម្មភាពរបស់ប្រធានរដ្ឋសភាមីយ៉ាន់ម៉ានៅវៀតណាម

(VOVWORLD) -ពិធីបដិសណ្ឋារកិច្ចជាផ្លូវការសំរាប់ប្រធានព្រឹទ្ធសភានិងជាប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក Mahn Win Khaing Than បានប្រព្រឹត្តទៅដ៏មហោឡារឹក នាព្រឹកថ្ងៃទី១៥ឧសភា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan
សកម្មភាពរបស់ប្រធានរដ្ឋសភាមីយ៉ាន់ម៉ានៅវៀតណាម - ảnh 1 ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាមីយ៉ាន់ម៉ា

(VOV)_ពិធីបដិសណ្ឋារកិច្ចជាផ្លូវការសំរាប់ប្រធានព្រឹទ្ធសភានិងជាប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក Mahn Win Khaing Than បានប្រព្រឹត្តទៅដ៏មហោឡារឹក នាព្រឹកថ្ងៃទី១៥ឧសភា នៅទីក្រុងហាណូយក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។ថ្លែង មតិក្នុងជំនួបសន្ទនា បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ រដ្ឋសភាវៀតណាមមានគោលបំណងថា៖ ប្រទេសទាំងពីរបន្តអនុវត្តយ៉ាងសកម្ម ខ្លឹមសារនានាក្នុងសេចក្ដីថ្លែងការណ៍រួម រវាងវៀតណាម និងមីយ៉ាន់ម៉ា។ វៀតណាមក៏មានគោលបំណងថា៖មីយ៉ាន់ម៉ាបន្តរួមសហការ អះអាងគោលជំហរក្នុងការដោះស្រាយបញ្ហាសំខាន់ក្នុងតំបន់ជំរុញសន្តិភាព ស្ថិរភាព សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍ ក៏ដូចជាពាណិជ្ជកម្មក្នុងតំបន់ជាពិសេសគឺនៅសមុទ្រខាងកើត។

សកម្មភាពរបស់ប្រធានរដ្ឋសភាមីយ៉ាន់ម៉ានៅវៀតណាម - ảnh 2អគ្គលេខាបក្ស លោក Nguyen Phu Trong  ជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភានិងជាប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក Mahn Win Khaing Than  

  ក៏ក្នុងថ្ងៃដដែល នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងអគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភានិងជាប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក Mahn Win Khaing Than ផងដែរ។

 

ប្រតិកម្មទៅវិញ

ផ្សេងៗ