សកម្មភាពរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នៅកាហ្សាក់ស្ថាន

(VOVWORLD) -នាយប់ថ្ងៃទី១៦តុលា បន្ទាប់ពីបានមកដល់ព្រលានយន្តហោះអន្តរជាតិនៅរដ្ឋធានី Astana ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថានមក ប្រ ធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ ខ្ពស់រដ្ឋសភា វៀតណាមបានអញ្ជើញជួបប្រាស្រ័យកម្មាភិ បាលស្ថានទូតនិងតំណាង សហគមន៍ជនវៀត ណាមនៅកាហ្សាក់ស្ថានផងដែរ។ 
សកម្មភាពរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នៅកាហ្សាក់ស្ថាន - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបានអញ្ជើញជួបប្រាស្រ័យកម្មាភិបាលស្ថានទូតវៀតណាម

នៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ច កាល ផ្តោតការយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួល ដើម្បីស្ថាប័នតំណាង ទាំងអស់របស់វៀត ណាមនៅឯបរទេស ប្រតិបត្តិសកម្មភាពប្រកបដោយងាយ ស្រួលបំផុត សំដៅរួមចំណែកបំរើកិច្ចការពារ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកស្រីប្រធានរដ្ឋសភាក៏មានបំណង ចង់ឲ្យសហ គមន៍ជនវៀតណាម គោរព្ធច្បាប់របស់ប្រទេសសាមីជាពិសេស រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិង កិច្ចសហប្រតិបត្តិការប្រពៃណីយ៉ាងល្អប្រសើររវាងវៀតណាមនិងកាហ្សាក់ស្ថាន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ