សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមនៅបូឡូញ
(VOV)_បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណះរដ្ឋបូឡូញ នាយប់
ថ្ងៃទី ១៥ ( តាមម៉ោងវៀតណាម) ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានជួបសន្ទនាជាមួយ ប្រធានាធិបតីសាធារណះរដ្ឋបូឡូញ Bronislaw Komorowski ជួបសន្ទនាជាមួយ ប្រធានព្រឹទ្ធសភាបូឡូញ Bogdan Borusewicz និងទៅទស្សនាស្ថាន
ទូតវៀតណាម ប្រចាំនៅបូឡូញ។
|
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hungនិងប្រធានាធិបតីសាធារណះរដ្ឋបូឡូញ Bronislaw Komorowski (http://nguyensinhhung.net/) |
នៅក្នុងជំនួប សន្ទនាជាមួយ ប្រធានាធិបតីសាធារណះរដ្ឋបូឡូញ Bronislaw Komorowski ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានអះអាងថា÷វៀត ណាមយកចិត្តទុកដាក់ជាពិសេស និងមានគោលបំណងជំរុញថែមទៀតទំ នាក់ទំនង មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ជាមួយ បូឡូញ និងចាត់
ទុកថា÷នេះគឺជា អាទិភាពមួយ ក្នុងចំណោមអាទិភាពជួរមុខ ក្នុងបណ្ដាគោលនយោ
បាយទំនាក់ទំនងកិច្ចការបរទេស របស់វៀតណាម នៅក្នុងតំបន់មជ្ឈឹម បូពា៍ ទ្វីបអឺរ៉ូប។ ប្រធានរដ្ឋសភាមានគោលបំណងថា÷ ប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការប្រ
កបដោយ ប្រសិទ្ធិភាព លើច្រើនវិស័យជាងទៀត រួមទាំងវិស័យសេដ្ឋកិច្ច នយោបាយ
សន្តិសុខ ការពារប្រទេស វប្បធម៌ អប់រំនិងបណ្ដុះបណ្ដាល ដើម្បីធ្វើជាបុព្វបទ សំរាប់
លើក កំពស់ទំនាក់ទំនងទ្វេភាគី។ ប្រធានាធិបតីBronislaw Komorowski ក៏បានចាត់ទុក ថា÷ដំណើរទស្សនកិច្ចលើកនេះ របស់ប្រធានរដ្ឋសភា Nguyen Sinh Hung ជារបតសំខាន់
ដើម្បីបន្តពង្រឹងនិងបើកចេញ ឱកាសថ្មី ក្នុងទំនាក់ទំនង សហប្រតិបត្តិការ រវាងប្រទេស
ទាំងពីរ។
នៅក្នុងជំនួបសន្ទនាជាមួយ ប្រធានព្រឹទ្ធសភាបូឡូញ Bogdan Borusewicz ប្រធាន រដ្ឋសភា Nguyen Sinh Hung បានជូនដំណឹងអំពីសភាពការណ៍រៀបចំ និងសកម្មភាព
របស់ រដ្ឋសភាវៀតណាម អាណត្តិទី ១៣ ទន្ទឹមនឹងនោះ បានស្នើភាគីទាំងពីរ បន្តបង្កើន ការផ្លាស់ប្តូរគណះប្រតិភូគ្រប់ជាន់ថ្នាក់ ពង្រីកតួនាទីរបស់ក្រុមសមាជិកសភា មិត្តភាព
វៀតណាម -បូឡូញ និង បូឡូញ-វៀតណាម ចែករំលែកបទពិសោធន៍…ជាដើម។ ប្រធានព្រឹទ្ធសភាបូឡូញ Bogdan Borusewicz បានសម្ដែងការគាំទ្រវៀតណាម បើកទូ
លាយ និងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយ EU ទន្ទឹមនឹងនោះក៏បានឯកភាពចំពោះការ
បង្កើនកិច្ចសហ ប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាម ដើម្បីពង្រឹងនិងពង្រីកថែមទៀត
ទំនាក់ ទំនងនៃប្រទេសទាំងពីរ។
មុនពេលត្រឡប់មកប្រទេសវិញ បញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅបូ
ឡូញ ប្រធានរដ្ឋសភាNguyen Sinh Hung បានអញ្ជើញទៅទស្សនា និងជួបសំណះសំ
ណាល ជាមួយកម្មា ភិបាល បុគ្គលិក នៃស្ថានទូតវៀតណាម និងសហគមន៍ជន វៀត ណាមនៅបូឡូញផងដែរ៕