សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមនៅមីយ៉ាន់ម៉ា
|
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និង ប្រធានាធិបតីមីយ៉ាន់ម៉ា U Thein Sein (VOV |
(VOV)_បន្តដំណើរទស្សនកិច្ចនៅមីយ់ាន់ម៉ា ព្រឹកថ្ងៃទី២៥ កក្កដា ប្រធានរដ្ឋ
សភា វៀតណាម លោក Nguyen Sinh Hung បានមានបទថ្លែងមតិនៅកិច្ចប្រជុំ ពេញអង្គ នៃរដ្ឋសភាមីយ៉ាន់ម៉ា។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាង
ថា÷ ទំនាក់ទំនងមិត្តភាពប្រពៃណី ទំនុកទុកចិត្តគ្នានិងជិតស្និទ្ធិរវាងវៀតណាម ជាមួយមីយ៉ាន់ម៉ានឹងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រធានរដ្ឋសភា Nguyen Sinh
Hung បានអោយដឹងថា÷
“ ការបង្កើន អភិវឌ្ឍន៍តទៅទៀត ទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ចសហ
ប្រតិបត្តិការ លើច្រើនវិស័យ រវាងវៀតនាមជាមួយមីយ៉ាន់ម៉ា មិនគ្រាន់តែជាតម្រូវ
ការអំពី ការអភិវឌ្ឍន៍បរានុម័តប៉ុណ្ណោះទេ ថែមទាំងជាគោលបំណងរបស់ប្រជាជន ជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាកត្តាសំខាន់ដើម្បីធានា
ការអនុវត្តប្រកបដោយជោគជ័យបុព្វហេតុផ្លាស់ប្តូរថ្មីនិងការអភិវឌ្ឍន៍របស់ប្រទេស
និមួយៗ ទន្ទឹមនឹងនោះ រួមចំណែករក្សារ ពង្រឹងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិ
បត្តិការនិងភាព សម្បូររុងរឿងក្នុងតំបន់និងលើសកលលោកទៀតផង។”
នាថ្ងៃទី២៥កក្កដា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung មានជំនួបសន្ទនាជាមួយ កម្មាភិបាល បុគ្គលិកនៅស្ថានទូត និងដំណាងសហគមន៍ជន
វៀតណាមនៅមីយ៉ានម៉ាទៀតផង៕