(VOV)_នារសៀលថ្ងៃទី៩ កញ្ញា នៅទីក្រុងវ៉ាស៊ីនតោន អាមេរិក ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានមានជំនួបសន្ទនាជាមួយប្រធាន
ស្ដីទីអចិន្ត្រៃយ៍ព្រឹទ្ធសភាអាមេរិក លោក Patrick Leahy។ នៅទីនេះ ប្រធានរដ្ឋសភា
លោក Nguyen Sinh Hung បានអះអាងថា៖រដ្ឋសភាវៀតណាម ជានិច្ចកាលគាំទ្រ
និងយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយអាមេរិក ក្នុងគោលបំណងបង្កើន និង
ធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងលើគ្រប់វិស័យជាមួយអាមេរិក តាមទិស
ជាក់ស្ដែង ប្រសិទ្ធិភាព លើគ្រប់ជ្រុងជ្រោយ រួមចំណែកកាន់តែច្រើនថែមទៀត
ដើម្បីរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងសម្បូររុងរឿង នៅក្នុងតំបន់
និងអន្តរជាតិ។
ប្រធានស្ដីទីអចិន្ត្រៃយ៍ព្រឹទ្ធសភាអាមេរិក លោក Patrick Leahy បានអះអាង
ថា៖ រដ្ឋសភាអាមេរិក មានគោលបំណងបង្កើនថែមទៀត ទំនាក់ទំនងសហប្រតិបត្តិ
ការ លើគ្រប់វិស័យជាមួយវៀតណាម។ តាមនោះបង្កើនការយល់ដឹង និងទំនាក់ទំ
នងរវាងប្រជាជននៃប្រទេសទាំងពីរ។
បន្ទាប់មកទៀត ប្រធានរដ្ឋសភា លោក Nguyen Sinh Hung មានជំនួបសន្ទនា
ជាមួយព្រឹទ្ធសមាជិកអាមេរិក លោក John McCain ។ ប្រធានរដ្ឋសភា លោក Nguyen
Sinh Hung បានស្នើអោយ សភានៃប្រទេសទាំងពីរ បង្កើតកាណាល់ទំនាក់ទំនង
ជាប្រចាំឆ្នាំ កម្មវិធីផ្លាស់ប្តូរ ចែករំលែកព័ត៍មាន បទពិសោធន៍ និងបណ្ដាបញ្ហាដែល
ភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។
ព្រឹទ្ធសមាជិកអាមេរិក លោក John McCain បានសម្ដែងគោលបំណងថា៖វៀត
ណាមនិងអាមេរិក រួមជាមួយភាគីទាក់ទិននានា សម្រេចកិច្ចព្រមព្រៀង TPP យ៉ាង
ឆាប់ៗ។ តាមនោះ រួមចំណែកជំរុញទំនាក់ទំនងទ្វេភាគី និងនាំមកនូវផលប្រយោជន៍
ជាក់ស្ដែង សំរាប់ប្រជាជន នៃព្រទេសនិមួយៗ។
|
ប្រធានរដ្ឋសភា Nguyen Sinh Hung ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក John Kerry |
មុននោះ នារសៀលថ្ងៃទី៨ កញ្ញា ប្រធានរដ្ឋសភា លោក Nguyen Sinh Hung
បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry ។ នៅទីនេះ
ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖ វៀតណាមមានគោល
បំណងបង្កើន និងធ្វើស៊ីជំរៅថែមទៀត ទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយអាមេ
រិក តាមទិសជាក់ស្ដែងជាង ប្រសិទ្ធិភាពជាង ដើម្បីរួមចំណែកថែមទៀត ក្នុងការរក្សា
សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងសម្បូររុងរឿងនៅក្នុងតំបន់និងអន្តរជាតិ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានថ្លែងថា៖អាមេរិកត្រៀមខ្លួន
ជាស្រេចសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាម ក្នុងដំណើការកសាង ធ្វើវិ
សោធនកម្ម ក្រមច្បាប់នានា អោយសមស្របជាមួយរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៣ បង្កើន
កិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងបញ្ហាមនុស្សធម៌ ជំនះពុះពារលើផល
វិបាកដោយសង្គ្រាម។
ស្ដីពីបញ្ហានៅសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាព បង្កើនកិច្ចសហប្រតិ
បត្តិការ ដើម្បីរក្សាសន្តិភាព ស្ថិរភាព នៅក្នុងតំបន់សមុទ្រខាងកើត ដើម្បីផលប្រ
យោជន៍រួមនៅក្នុងតំបន់និងអន្តរជាតិ។
ក្នុងឱកាសនេះ ប្រធានរដ្ឋសភា លោក Nguyen Sinh Hung ក៏បានជួបសន្ទនា
ជាមួយដំណាងពាណិជ្ជកម្មអាមេរិក លោក Micheal Froman ផងដែរ៕