សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅ IPU 138

(VOVWORLD) - នាព្រឹកថ្ងៃទី២៥ មីនា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញថ្លែងបទសន្ទរកថាសំខាន់នៅក្នុងសម័យប្រជុំពេញអង្គមហា សន្និបាតសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ស្វីស ក្រោមប្រធានបទ “ដំណោះស្រាយនិងគោលនយោបាយសំដៅបង្កើនយន្តការសកលស្ដីពីជន ចំណាកស្រុកនិងជនភៀសខ្លួន”។
សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅ IPU 138 - ảnh 1 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និង អគ្គលេខាធិការ IPU Martin Chungong


ក្នុងបទសន្ទរកថារបស់ខ្លួន លោកស្រី Nguyen Thi Kim Ngan បានសង្កត់ ធ្ងន់ថា៖

        “ជាសមាជិកសកម្មនិងមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមការខំប្រឹងប្រែងលើទូទាំងពិភពលោកក្នុងការដោះស្រាយបញ្ហាជនចំណាកស្រុក ឲ្យបានសមស្របនឹងកម្រិតអភិវឌ្ឍន៍ ច្បាប់ ជាតិ និងសន្ធិសញ្ញាអន្តរជាតិនានាដែលវៀតណាមជាសមាជិក។ ក្នុងនោះមាន ការកសាងកិច្ចព្រមព្រៀងសកលស្ដីពីការចំណាកស្រុកដោយស្របច្បាប់ សុវត្ថិ ភាពនិងមានសណ្ដាប់ធ្នាប់របស់អ.ស.ប តាមនោះបង្ហាញនូវការទទួលខុសត្រូវ របស់ខ្លួនក្នុងការចូលរួមយ៉ាងសកម្មក៏ដូចជាការអនុវត្តកម្មវិធី សកម្មភាពរបស់ អ.ស.ប ពិសេសគឺរបៀបវារៈឆ្នាំ២០៣០ស្ដីពីការអភិវឌ្ឍដោយចីរភាព ព្រមទាំង ស្ថាបនាបរិយាកាសសន្តិភាព ស្ថិរភាពសំរាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ”។

        នៅខាងក្រៅ IPU 138 នាថ្ងៃត្រង់ថ្ងៃទី២៥ មីនាប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជួបសវនាការជាមួយប្រធានរដ្ឋសភាប៊ុលហ្ការី Tsveta Karayancheva។

        នាយប់ថ្ងៃដដែល លោកស្រី Nguyen Thi Kim Ngan បានជួបធ្វើការជាមួយ អគ្គលេខាធិការ IPU Martin Chungong។ នេះក៏ជាសកម្មភាពចុងក្រោយរបស់ លោកស្រី Nguyen Thi Kim Ngan ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហ្សឺណែវ ដើម្បីចូលរួម IPU 138 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ