សកម្មភាពរបស់យុវជនអាណិកជននៅតំបន់ដីភ្នំ An ទន្លេ Tra
(VOVWORLD) - ក្នុងអំឡុងថ្ងៃទី ១០ នៃជំរុំវិស្សមកាលវៀត ណាមឆ្នាំ ២០១៩នោះ នាថ្ងៃទី ១៩ខែកក្កដាយុវជននិងនិស្សិតជាអាណិកជន បានមកដល់ស្រុក Quang Ngai ដែលជាតំបន់ដីមានបញ្ញាវ័ន្ននិងភ្ជាប់ជាមួយព្រឹត្ដិការណ៍ប្រវត្ដិ សាស្ដ្រដ៏មហាអស្ចារ្យជាច្រើន នាគ្រាសង្គ្រាម និងកន្លែងមួយដែលពោរពេញទៅដោយរមនីដ្ឋានល្បីឈ្មោះផងដែរ។
ប្រតិភូគោរពវិញ្ញាណក្ខ័ន្ធចំពោះមុខផ្នូររបស់លោក Huynh Van Khang |
គណៈប្រតិភូបានទៅទស្សនាបេតិកភណ្ឌភ្នំ Thien An ដែលជាកន្លែងបញ្ចុះសពរបស់អ្នកស្នេហាជាតិ Huynh Thuc Khang ផងដែរ។ នៅពេលបានអានពត៌មានអំពីជីវិតរបស់លោក Huynh Thuc Khang មិត្តBui Hoang Thang មកពីកាណាដាបានសម្តែងនូវការកោតសរសើរ៖ “លោក Huỳnh Thuc Khang គឺជាអ្នកបដិវត្តម្នាក់ដែលមានបុគ្គលិកលក្ខណៈដ៏អស្ចារ្យ។ លោកត្រូវបានលោកប្រធានហូជីមិញ ប្រគល់សិទ្ធិឲ្យកាន់តំណែងជាប្រធានរដ្ឋស្តីទី ខណៈដែលលោកប្រធានហូជីមិញបានធ្វើទស្សនកិច្ចនៅបា រាំង។ លោកបានធ្វើគោលនយោបាយល្អៗ ជាច្រើនសម្រាប់ប្រទេសជាតិ”។
គណៈប្រតិភូក៏បានទៅទស្សនានិងជូនអំណោយនៅមណ្ឌលថែទាំកុមារកំព្រា Phu Hoa ឃុំ Tinh An Tay ទីក្រុង Quang Ngai ដែលនៅទីនេះកំពុងចិញ្ចឹមបីបាច់កុមារកំព្រា ចំនួន ៣០នាក់។ នាយិការមណ្ឌលថែទាំកុមារកំព្រា Phu Hoa លោកស្រី Nguyen Thi Trung បានឲ្យដឹងថា៖ “មណ្ឌលថែទាំកុមារកំព្រាមានក្តីសោមនស្សរីករាយចំពោះទឹកចិត្តសប្បុរសធម៌ជាទីគោរពនិងរាប់អាន របស់យុវជន និស្សិតអាណិកជន ដែលវិលត្រឡប់ មកស្រុកកំណើត និងមកសាកសួរកុមារកំព្រា ថែមទាំងជូនអំណោយដ៏មានតម្លៃទៀត ផង។ ទឹកចិត្តនិងអំណោយសម្រាប់ប្អូនៗកំាព្រាពេលនេះ គឺជាអនុស្សាវរីយមិនអាចភ្លេចបានឡើយ”៕