សកម្មភាពរបស់រដ្ឋាភិបាលត្រូវបានបង្ហាញដោយតម្លាភាពចំពោះសាធារណៈដើម្បីប្រជាជនឃ្លាំមើល

(VOVworld) - បន្តរបៀបវារៈនៃសម័យប្រចជុំរដ្ឋាភិបាលខែសីហា នាព្រឹកថ្ងៃទី
៣១ សីហា បណ្ដាសមាជិករដ្ឋាភិបាលវៀតណាមបានពិភាគ្សាអំពីសេចក្ដីព្រាងក្រឹត្យ
ស្ដីអំពីបទបញ្ញត្តិធ្វើការរបស់រដ្ឋាភិបាល។តាមនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម
លោក Nguyen Xuan Phuc ថា ការចេញផ្សាយបទបញ្ញត្តិធ្វើការរបស់រដ្ឋាភិបាលគឺការ
ងារចាំបាច់ដើម្បីធានាឲ្យក្បាលម៉ាស៊ីនរបស់រដ្ឋាភិបាលដោះ ស្រាយឲ្យបានលឿន
និងទាន់ពេលវេលាចំពោះមុខបញ្ហានានារបស់ប្រទេសជាតិ។
“ត្រូវបង្កើនលក្ខណៈតម្លាភាពនៃសកម្មភាពរបស់រដ្ឋាភិបាលចំពោះបក្ស
ប្រជាជន ដើម្បីប្រជាជនគ្រប់រូបដឹងថា រដ្ឋាភិបាលកំពុងធ្វើអ្វី កំពុងនៅក្នុងស្ថាន
ការណ៍ យ៉ាងម៉េច។រាល់សេចក្ដីសំរេចរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាល
ត្រូវបង្ហាញចំពោះសាធារណៈដើម្បីប្រជាជនដឹង ឃ្លាំមើលនិងផ្ដល់យោបល់”។
សកម្មភាពរបស់រដ្ឋាភិបាលត្រូវបានបង្ហាញដោយតម្លាភាពចំពោះសាធារណៈដើម្បីប្រជាជនឃ្លាំមើល - ảnh 1
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិបញ្ជាណែនាំនៅសម័យប្រជុំ

ដោយឈរលើស្មារតីនោះ លោកនាយករដ្ឋមន្រ្តីបានលើកឡើងនូវកំហិត
មួយចំនួនដែលក្រសួងនានាចាំបាច់ត្រូវដកបទពិសោធន៍ ក្នុងនោះមានកិច្ច
សហការ ដោះស្រាយការងាររវាងបណ្ដាក្រសួងនិងស្ថាប័ន។លោក Nguyen
Xuan Phuc មានប្រសាសន៍ថា៖
“ខ្ញុំសំណូមពរឲ្យមិនផ្ទេរការងារឡើងដល់នាយករដ្ឋមន្រ្តីនិងឧបនាយក
រដ្ឋមន្ត្រី។ ប្រសិនបើការងារនោះចំណុះសមត្ថកិច្ចរបស់រដ្ឋមន្រ្តី គឺរដ្ឋមន្រ្តីត្រូវ
ដោះស្រាយនិង មានការទទួលខុសត្រូវ។ក្រសួងនិមួយៗ រដ្ឋមន្រ្តីនិមួយៗត្រូវ
មានការទទួលខុស ត្រូវដោះស្រាយឲ្យទាន់ពេលវេលាដែលរដ្ឋាភិបាលនិង
ជីវភាពរស់នៅជាក់ស្ដែងសំណូមពរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ