សកម្មភាពរបស់រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមនៅអាមេរិក
(VOV)_នាថ្ងៃទី ២៦ កញ្ញា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួមសន្និសីទរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន មិនផ្លូវការ ( IAMM) ដែលបានរៀបចំឡើងនៅខាងក្រៅមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី ៦៨ នៅ New York (អាមេរិក) ដើម្បីត្រៀមរៀបចំអោយសន្និសីទជន់ខ្ពស់អាស៊ាន លើកទី២៣ និង សន្និសីទជាន់ខ្ពស់ទាក់ទិននានា ដែលគ្រោងនឹងប្រព្រឹត្តទៅ ពីថ្ងៃទី ៨-៩តុលា នៅប្រុយណេ។
|
រដ្ឋមន្ត្រីការបរទេស Pham Binh Minh () |
នាថ្ងៃនេះដែរ រដ្ឋមន្ត្រីការបរទេស Pham Binh Minh បានអញ្ជើញចូលរួមកិច្ចប្រជុំ រវាងបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមយយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ ដើម្បីបូកសរុប និងពិភាក្សាអំពី ការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ដែលក្នុងនោះមានការលាតត្រដាងអនុវត្តទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងភាគីទាំងពីរ ។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីការបរទេស Pham Binh Minh បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយអង្គការសហប្រជាជាតិពេលកន្លងទៅ។ អំពីសភាពការណ៍ក្នុងតំបន់ រដ្ឋមន្ត្រីបានចាត់ទុកថា÷ ភាគីទាំងលាយត្រូវខំប្រឹងប្រែងជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាពនាវាចរណ៍នៅក្នុងតំបន់ ដោយផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអំពីច្បាប់សមុទ្រ ១៩៨២…។ល។
ក៏ក្នុងថ្ងៃទី ២៦ កញ្ញានេះដែរ រដ្ឋមន្ត្រីការបរទេស Pham Binh Minh ក៏បានមានជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសមួយចំនួនផងដែរ៕