សកម្មភាពរបស់រដ្ឋមន្រ្តីការបរទេសPham Binh Minhនៅ AMM-46
(VOV WORLD) /  
|
រូបថតVNA |
Vovworld- នាថ្ងៃទី ៣០ មិថុនា នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន
លើកទី ៤៦ AMM-46 និងសន្និសីទទាក់ទិននានានៅទីក្រុង Bengawan ប៊្រុយណេ។ រដ្ឋមន្រ្តីការបរទេសវៀតណាមលោកPham Binh Minhបានមានជំនួបជាមួយសមភាគី
ប៊្រុយណេ ជប៉ុន កូរ៉េខាងត្បូងនិងន័រវែស។ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសនិង
ពាណិជ្ជកម្ម ប្រ៊ុយណេ ព្រះអង្គម្ចាស់ Mohamed Bolkia លោកPham Binh Minhបាន
អះ អាងថា៖វៀតណាមនឹងគាំទ្រប្រ៊ុយណេទទួលបន្ទុកជោគជ័យក្នុងដំណែងជា
ប្រធានអាស៊ាន២០១៣។លោកក៍មានបំណងដែរថា៖ប្រ៊ុយណេបន្តសហការជាមួយ
វៀតណាមនិងប្រទេសអាស៊ានផ្សេងៗទៀតជំរុញខ្លាំងដំណើរការកសាងសហគមន៍
អាស៊ាន បង្កើនការស្រុះចិត្តគំនិតរបស់អាស៊ានក្នុងបញ្ហាសំខាន់ៗដែលក្នុងនោះមាន
ការអនុវត្តប្រកបដោយប្រសិទ្ឋភាពនូវសេចក្តីថ្លែងការស្តីពីការប្រតិបត្តិរបស់ភាគីនានា
នៅសមុទ្រខាងកើត(DOC)និងឆាប់សំរេចការកសាងក្រមប្រតិបត្តិតំបន់នៅសមុទ្រខាង
កើត(COC)។រដ្ឋមន្រ្តីទាំង២រូបបានមូលមតិជាឯកឆ័ន្ទថានឹងរៀបចំកិច្ចប្រជុំគណះកម្មា
ធិការចម្រុះថ្នាក់រដ្ឋមន្រ្តីការបរទេសវៀតណាមប្រ៊ុយណេលើកទី១យ៉ាងឆាប់ៗ។
ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida រដ្ឋមន្រ្តីទាំង២រូបាន
ឯកភាពថា៖នឹងឆាប់បង្កើតកិច្ចប្រជុំគណះកម្មាធិការសហប្រតិបត្តិការវៀតណាមជប៉ុន
លើកទី៥នៅទីក្រុងតូក្យូសំដៅផ្លាស់ប្តូរយោបល់និងពិនិត្យមើលបណ្តាវិស័យ សហប្រតិ
បត្តិការហើយពីនោះដាក់ចេញទិសដៅនិងវិធានការជាក់ស្តែងដើម្បីជំរុញទំនាក់ទំនង
ដៃគូយុទ្ឋសាស្រ្តរវាងប្រទេសទាំង២នាពេលខាងមុខ។ក្នុងក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកYun Byung Seរដ្ឋមន្រ្តីទាំង
២រូបបាននាំចេញវិធានការជាក់ស្តែងមួយចំនួនក្នុងបំណងអភីវឌ្ឍន៍ទំនាក់ទំនងយុទ្ឋ
សាស្រ្តរវាងប្រទេសទាំង២នាពេលខាងមុខឲ្យខ្លាំងក្លាថែមទៀត។រដ្ឋមន្ត្រីPham Binh Minhនិងសមភាគីន័រវែស Espen Barth Eide បានសំដែងការពេញចិត្តចំពោះការអភិវឌ្ឍន៍
សកម្មក្នុងទំនាក់ទំនងរវាងប្រទេសទាង២លើវិស័យនយោបាយ ការទូត ពាណិជ្ជកម្ម
វិនិយោគនិងអប់រំបណ្តុះបណ្តាល។លោកPham Binh Minhវាយតំលៃខ្ពស់ ការជួយឧបត្ថម្ភ
របស់ន័រវែសចំពោះវៀតណាមក្នុងការទប់ទល់នឹងការសាកល្បងនៃបំរែបំរួលអាកាសធាតុ៕
-VOV WORLD