សកម្មភាពរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry នៅទីក្រុងហាណូយ

សកម្មភាពរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry នៅទីក្រុងហាណូយ - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry (រូបថត៖Vietnamplus)

(VOVworld) - នារសៀលថ្ងៃទី៧ សីហា នៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Vu Duc Dam បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេស
អាមេរិកលោក John Kerry។នៅទីនេះ លោក Vu Duc Dam បាន ថ្លែងអំណរគុណ
លោក John Kerry អំពីរាល់ការរួមវិភាគទានដ៏ធំធេងរបស់លោក ក្នុងការជំរុញនិង
អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិងអាមេ រិក ជាពិសេសគឺ
ក្នុងវិស័យអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
រីឯលោក John Kerry បានអះអាងថា អប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាវិស័យមួយ
ក្នុងចំណោមវិស័យសហប្រតិបត្តិការសំខាន់រវាងប្រទេសទាំងពីរ។ក្នុងនោះ ជោគ
ជ័យរបស់មហាវិទ្យាល័យ Fullbright នៅវៀតណាមនឹងរួមចំណែកពង្រឹងកិច្ចសហ
ប្រតិបតិ្តការអំប់និងជាចំណុចលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-អាមេរិក។

នារសៀលថ្ងៃដដែល នៅស្ថានទូតអាមេរិកប្រចាំនៅទីក្រុងហាណូយបានប្រព្រឹត្ត
ទៅជំនួបសំណេះសំណាលតាមបណ្ដាញអ៊ីនធឺណែតរវាងលោក John Kerry ជា
មួយយុវជន និស្សិតវៀតណាមយ៉ាងច្រើនកុះករ។នៅទីនេះ លោករដ្ឋមន្រ្តីការបរ
ទេសអាមេរិកបានអះអាងនូវការគាំទ្ររបស់ខ្លួនចំពោះគំរោងការណ៍មហាវិទ្យា
ល័យ Fullbright នៅវៀតណាម។លោកបានឲ្យដឹងថា នេះជាគំរោងការណ៍មាន
ការតភ្ជាប់នឹងមហាវិទ្យាល័យ Harvard ដែលនឹងរួមចំណែកនាំផ្នែកអប់រំឧត្តម
សិក្សានៅវៀតណាមអភិវឌ្ឍន៍ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ