សកម្មភាពរបស់លោក Dinh The Huynh សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណៈលេខាធិការនៅអាមេរិក
|
លោក Dinh The Huynh ថ្លែងមតិជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry |
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John
Kerry លោក Dinh The Huynh សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណៈ
លេខាធិការនៃគណៈកម្មាធិការមជ្ឈឹម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ
នៅអាមេរិក ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី៣០តុលាឆ្នាំ២០១៦។ ក្នុងក្របខ័ណ្ឌនៃដំ
ណើរទស្សនកិច្ច អាមេរិកលើកនេះ នាថ្ងៃទី២៥តុលា លោក Dinh The Huynh បានអញ្ជើញជួបពិភាគ្សា ការងារជាមួយរដ្ឋមន្ត្រីការបរទេស លោក John Kerry។លោក
Dinh The Huynh បាន អះអាងថា គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្ស
និងរដ្ឋវៀតណាមគឺយកចិត្ត ទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហ
ប្រតិបត្តិការជាមួយអាមេរិកដោយ យោងតាមក្របខ័ណ្ឌដៃគូលើគ្រប់វិស័យដែល
បានកំណត់ស្រាប់។ ក្នុងឱកាសនេះ ដែរ លោក Dinh The Huynh បានស្នើឲ្យអាមេរិក
អនុម័តយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀង ដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) និង
ទទួលស្គាល់សេដ្ឋកិច្ចរបស់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារ។
រីឯខ្លួនវិញរដ្ឋមន្ត្រីការបទេសអាមេរិកលោក John Kerry បានសម្តែងក្តីសប្បាយ
រីករាយ ចំពោះការអភិវឌ្ឍន៍យ៉ាងសកម្មនៃទំនាក់ទំនងទ្វេភាគីអាមេរិក-វៀតណាម
នាពេល កន្លងទៅ ជាពិសេសគឺក្រោយដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់
នៃប្រទេស ទាំងពីរ។ លោក John Kerry បានអះអាងថា ក្នុងគោលនយោបាយមេ
សម្រាប់វៀត ណាម អាមេរិកយកចិត្តទុកដាក់និងវាយតម្លៃខ្ពស់នូវទំនាក់ទំនង
ជាមួយបក្សកុម្មុយនិស្ត វៀតណាម និងចាត់ទុកនេះជាកាណាល់សំខាន់មួយសម្រាប់
ជម្រុញទំនាក់ទំនងជាក់ ស្តែងលើគ្រប់វិស័យប្រកបប្រសិទ្ធភាពជាមួយវៀតណាម៕