សកម្មភាពរបស់លោកប្រធានរដ្ឋ Vo Van Thuong នៅខេត្ត Soc Trang

(VOVWORLD) - នាព្រឹកថ្ងៃទី១ ខែមករា នៅស្រុក My Xuyen ខេត្ត Soc Trang ប្រធានរដ្ឋ វៀតណាម លោក Vo Van Thuong បានអញ្ជើញចូលរួមពិធីបូកសរុបការងារចលនា ជួយឧបត្ថម្ភសាងសង់ផ្ទះចំនួន ១.២០០ ខ្នងជូនជនក្រីក្រ និងអ្នកមានការលំបាក ខាងលំនៅឋាននៅខេត្ត Soc Trang។

សកម្មភាពរបស់លោកប្រធានរដ្ឋ Vo Van Thuong នៅខេត្ត Soc Trang - ảnh 1លោកប្រធានរដ្ឋ (ខាងស្ដាំបំផុត) ចូលរួមពិធីប្រគល់ផ្ទះជូនជនក្រីក្រនៅខេត្ត Soc Trang។ (រូបថត៖ VOV)
កម្មវិធីនេះត្រូវបានក្រសួងនគរបាល សហការជាមួយខេត្ត Soc Trang អនុវត្តន៍ ពីប្រភពថវិកាសង្គមភាវូបនីយកម្មសរុបជាង ៦០ ពាន់លានដុង (ជិត ២,៥លានដុល្លារ អាមេរិក)។ លើសពីនេះ ខេត្ត Soc Trang បាន កៀងគរការរួមវិភាគទានក្នុងទម្រង់ថ្ងៃ ពលកម្ម ពីបណ្ដាគ្រួសារ សហគមន៍ កងកម្លាំងប្រដាប់អាវុធ យុវជន និងអ្នកស្ម័គ្រចិត្ត ដើម្បីចូលរួមជួយឧបត្ថម្ភដឹកជញ្ជូន សម្ភារសំណង់នៅតាមកន្លែងដែលជួបការលំបាក ក្នុងការធ្វើដំណើរផងដែរ។
ក៏នៅស្រុក My Xuyen លោកប្រធានរដ្ឋ Vo Van Thuong បានទៅសួរសុខទុក្ខ និងជូនអំណោយដល់វីរអ្នកម្ដាយវៀតណាម លោកស្រី Le Thi Thanh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ