សកម្មភាពរបស់សម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣

(VOV)_លទ្ធផលនៃការឃ្លាំមើលការអនុវត្តច្បាប់សន្សំសំចៃ ប្រឆាំង​ការខ្ជះ
ខ្ជាយ  ក្នុងការប្រើប្រាស់ប្រភពទុនពីប័ណ្ណជាតិរដ្ឋាភិបាលសំរាប់ការ​វិនិយោគ កសាងមូលដ្ឋាន ក្នុងដំនាក់កាល ២០០៦ -២០១២ ជាស្លឹមសារ​នៃការពិភាក្សារ 
នាថ្ងៃទី ៧​មិថុនា នៅទីក្រុងហាណូយ របស់ សម័យ​ប្រជុំ ​លើកទី៥ រដ្ឋសភាវៀត
ណាម  នីតិកាលទី១៣។ ថ្លែងមតិនៅទីនេះ បណ្ដា​ដំណាងបានអះអាងថា÷ ការ
ដែលរដ្ឋ សភាសម្រេចនុវការផ្តួចផ្តើមគំនិតអំពីការផ្សព្វផ្សាយប័ណ្ណជាតិរដ្ឋាភិបាល សំរាប់ការវិនិយោគបណ្ដាសំណង់ គំរោងការណ៍សំខាន់ ក្នុងដំណាក់កាល ២០០៦
-២០១២ គឺត្រឹមត្រូវ និងទាន់ពេល​វេលា។ បណ្ដាសំណង់នេះត្រូវបាន ដាក់អោយ
ដំ ណើការ រួមចំណែកសុក្រិដ្ឋហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមសំខាន់ៗរបស់
ប្រទេសជាតិ ជំរុញ​ដំណើ​ការកាត់បន្ថយភាពក្រីក្រ។ ប៉ុន្តែ ក៏មានដំណាងជាច្រើន
នាក់បានចាត់ទុក​ថា÷ការប្រើប្រាស់ទុនពីប័ណ្ណជាតិសំរាប់ការកសាងមូលដ្ឋាននៅ
មាន កំហិតជាច្រើន។

សកម្មភាពរបស់សម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣ - ảnh 1
សកម្មភាពរបស់សម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣(www.molisa.gov.vn)


          ក៏ក្នុងពេលពិភាក្សាថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក​Nguyen
Thien Nhan និងរដ្ឋមន្ត្រីមួយចំនួន ក៏បានអធិប្បាយ​អំពីការ​ប្រើប្រាស់ ប័ណ្ណជាតិ
រដ្ឋាភិបាល សំរាប់ការកសាងមូលដ្ឋាននៅសាលារៀន ​គមនាគមន កសិកម្ម សុខា
ភិបាល…ជាដើម។ រដ្ឋមន្ត្រីក្រសួងកសិកម្មនិង​អភិវឌ្ឍន៍ជនបទវៀតណាម ​លោក 
Cao Duc Phat បានអោយដឹងថា÷

          “ តាមខ្ញុំ ការកែសម្រួលបណ្ដាបញ្ហាសេសសល់គឺចាំបាច់ណាស់។ ប៉ុន្តែ​ខ្ញុំ​ក៏ ស្នើរដ្ឋសភាពិនិត្យមើល បំពេញបន្ថែមទុនដើម្បីបន្តសម្រេចរាល់​សំណង់​កំពុង
អនុវត្ត​​ និងអាចអនុវត្តការផ្តើមគំនិតរៀបចំរចនាសម្ព័ន្ធវិនិយោគឡើងវិញដែរ៕ ”

ប្រតិកម្មទៅវិញ

ផ្សេងៗ