សកម្មភាពរបស់សម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម នីតិកាលទី១៣

សកម្មភាពរបស់សម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម នីតិកាលទី១៣ - ảnh 1
សម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម នីតិកាលទី១៣

          (VOV)_ដំណោះស្រាយអភិវឌ្ឍន៍ទីផ្សារ ជំរុញខ្លាំងការនាំចេញក្នុងសភាព​
ការណ៍វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន នេះ
គឺជាខ្លឹមសារ១ក្នុងចំណោមខ្លឹមសំខាន់ៗដែលបានបណ្ដាសមាជិក សមាជិកា​ស
ភាវៀតណាមដាក់សំនួរដេញដោល ចំពោះរដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្ម 
លោក Vu Huy Hoang នារសៀលថ្ងៃទី១១ មិថុនា។

          លោករដ្ឋមន្ត្រី​ Vu Huy Hoang បានអោយដឹងថា៖ដើម្បីធ្វើល្អនូវការងារនាំ
ចេញ ​ក្រសួងឧស្សាហ ពាណិជ្ចកម្មបានផ្តល់អាទិភាពចំពោះការងារទីផ្សារ។ ជាក់
ស្ដែងគឺអនុម័តលើកម្មវិធីជំរុញពាណិជ្ជកម្មនៅឯបរទេស ដោយរបៀបជាច្រើន។ 
លោក Vu Huy Hoang បានអះអាងថា៖

        “ក្នុងរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខានោះ វៀត​ណាម​
ទទួលបានផលប្រយោជន៍ស្នូលខណៈដែលបណ្ដាដៃគូបានយល់ព្រម​បើក​ទ្វា
ទីផ្សារចំពោះផលិតផលកសិផលរបស់វៀតណាម។ បណ្ដាដៃគូបានលៃទុក​អាទិភាព
​សំរាប់ផលិតផលកសិផលដែលមានឧត្តមភាព ពិសេសគឺអង្ករ​ជលផល។​នាពេល
ថ្មីៗនេះគឺសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបសន្យាតាំងពីឆ្នាំ​ដំបូង​ខណៈដែលកិច្ចព្រម
ព្រៀងមានសុពលភាពនឹងបញ្ជូនពន្ធ០%ចំពោះមុខទំនិញ​ជលផលរបស់វៀតណាម
កាត់បន្ថយពន្ធចំពោះកាហ្វេតែនិងផលិតផលគ្រឿង​ឈើ​មួយចំនួន។”

        ក្នុងសម័យឆ្លើយសំនួរដេញដោលនារសៀលថ្ងៃទី១១មិថុនា រដ្ឋមន្ត្រី​ក្រសួង
​ហិរញ្ញវត្ថុលោក Dinh Tien Dung រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានលោក Nguyen
Minh Quang បានចូលរួមបកស្រាយបន្ថែមអំពីបញ្ហាដែលទាក់ទិន​ដល់​ផ្នែក​ឧស្សាហ-
ពាណិជ្ជកម្មទៀតផង៕


ប្រតិកម្មទៅវិញ

ផ្សេងៗ