សកម្មភាពរបស់អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon នៅវៀតណាម
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan
Sang នាថ្ងៃទី២២ ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki
Moon និងលោកជំទាវបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពី
ថ្ងៃទី២២ ដល់ថ្ងៃទី២៣ ឧសភា។ បន្ទាប់ពីពិធីទទួល ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang បានជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ
លោក Ban Ki Moon។ ភាគីទាំងពីរបានជូនដំណឹងអោយគ្នាទៅវិញទៅមក អំពី
ស្ថានភាពរបស់វៀតណាម និងអង្គការសហប្រជាជាតិ នាពេលកន្លងទៅ ប្រមូល
ផ្តុំពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យ រវាង
វៀតណាមនិងអង្គការសហប្រជាជាតិ នាពេលខាងមុខនេះ។
|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon |
ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖ ជាប្រទេសសមាជិកមានការ
ទទួលខុសត្រូវ របស់សហគមន៍អន្តរជាតិ វៀតណាមបាននិងកំពុងសកម្មរួមជា
មួយប្រទេសជាសមាជិកនានា ដោះស្រាយរាល់បញ្ហាសកល ដែលក្នុងនោះមាន
ការរក្សាសន្តិភាព សន្តិសុខអន្តរជាតិ៖
“ វៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីនិងការរួមវិភាគទានរបស់អង្គការ
សហប្រជាជាតិ ក្នុងរយៈពេល៧០ឆ្នាំកន្លងទៅ និងរួមគ្នាពិភាក្សាអំពីវិធានការនានា
សំដៅបង្កើនតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការសោះស្រាយបញ្ហានានា
ដែលទាក់ទិនដល់សន្តិភាព សន្តិសុខអន្តរជាតិ និងតំបន់។ ។វៀតណាមចែករំ
លែកទស្សនះថា៖ដើម្បីរក្សាសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់និងអន្តរជាតិ ប្រ
ទេសជាសមាជិកនានាត្រូវគោរពអនុសញ្ញាអង្គការសហប្រជាជាតិ គោរពឯករាជ្យ
អធិបតេយ្យភាព និងបូរណភាពដែនដីរបស់គ្នា ដោះស្រាយរាល់ជំលោះដោយសន្តិវិធី។ ”
|
សកម្មភាពរបស់អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (Image: VOV) |
ប្រធានរដ្ឋវៀតណាមបានជូនដំណឺងចំពោះអគ្គលេខាធិការ អ.ស.ប. អំពីស្ថាន
ភាព នៅសមុទ្រខាងកើត ជាពិសេសគឺបំរ៉ែបំរួលនាពេលថ្មីៗនេះ ហើយស្នើរឲ្យអគ្គ
លេខា ធិការនិង អ.ស.ប. យកចិត្តទុកដាក់រួមចំណែកយ៉ាងសកម្មចូលក្នុងការជំរុញ
ភាគីនានា ដោះស្រាយជំលោះដោយសន្តិវិធី សមស្របនឹងអនុសញ្ញានៃ អ.ស.ប.
និងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon បានសង្កត់ធ្ងន់ថា៖
“ស្តីពីបញ្ហាលើសមុទ្រខាងកើត ខ្ញុំអំពាវនាវឲ្យភាគីទាក់ទិននានា ដោះស្រាយជំ
លោះដោយសន្តិវិធីតាមរយៈការសន្ទនានិតសមស្របនឹងច្បាប់អន្តរជាតិ។ ប្រការ
សំខាន់ម្ប៉ាងទៀតគឺយើងត្រូវជៀសវាងរាល់សកម្មភាពបង្កើនភាពតានតឹង។
ខ្ញុំសង្ឃឹមថា៖ ការពិគ្រោះយោបល់រវាងប្រទេសជាសមាជិអាស៊ាននិងចិនស្តីពីក្រម
ប្រតិបត្តិក្នុងតំបន់លើសមុទ្រខាងកើត (COC) នឹងទទួលបានការយោគយល់គ្នា
ទៅវិញ ទៅមកខ្ពស់ជាង។”
នាយប់ថ្ងៃទី ២២ ឧសភា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងលោកជំទាវ
បានបើកពិធីជប់លៀងអបអរសាទរអគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon
និងលោកជំទាវមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម៕