សកម្មភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក្នុង​ដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា

(VOVWORLD) -បន្តដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៦ ខែកុម្ភៈ នៅរាជធានីភ្នំពេញ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសវនាការជាមួយសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចអគ្គមហាបញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាកម្ពុជា។
សកម្មភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក្នុង​ដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា - ảnh 1 ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសវនាការជាមួយសម្ដេចអគ្គមហាបញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាកម្ពុជា

នៅក្នុងជំនួបទាំងនេះ ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាកម្ពុជាមានជំនឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពូនជ្រំ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីររូបបានសម្តែងនូវចំណាប់អារម្មណ៍អំពីសមិទ្ធិផល អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម ហើយវាយតម្លៃខ្ពស់ចំពោះឋានៈ និងតួនាទីដែលកាន់តែកើនឡើងរបស់វៀតណាមនៅក្នុងតំបន់និងលើពិភពលោក។ ថ្នាក់ដឹកនាំព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជាទាំងពីររូបបានអះអាងថាជានិច្ចកាលគោរព និងផ្ដល់ការយកចិត្តទុកដាក់ពិសេស ដើម្បីជំរុញ និងបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម។

ចំណែកឯ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា អាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសដោយឥតងាករេរបស់វៀតណាមគឺ ពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយបណ្ដាប្រទេសជិតខាងដោយឥតឈប់ឈរ ដែលក្នុងនោះមានកម្ពុជា។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានស្នើឲ្យបណ្ដាស្ថាប័នព្រឹទ្ធសភានៃប្រទេសទាំងពីរ គប្បីផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំ សំដៅបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ផ្លាស់ប្ដូរបទពិសោធន៍នីតិបញ្ញត្តិ ក៏ដូចជាយកចិត្តទុកដាក់ បង្កលក្ខណៈងាយគតិយុត្តិងាយស្រួល ដោះស្រាយរាល់បញ្ហាអំពីការធ្វើដំណើរ ការរស់នៅ ធ្វើការរបស់ពលរដ្ឋនៃប្រទេសទាំងពីរនៅលើទឹកដីគ្នាទៅវិញទៅមកផងដែរ។

អគ្គលេខាក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងប្រធានរដ្ឋសភា និង ព្រឹទ្ធសភាកម្ពុជាបានចាត់ទុកជាឯកឆ័ន្ទថា ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនោះ គប្បីបង្កើនកិច្ចសហប្រតិបត្តិការ ពង្រីកយន្តការពិគ្រោះយោបល់ និងរួមសហការយ៉ាងជិតស្និទ្ធិនៅបណ្ដាវេទិកាអន្តរសភា ដូចជា៖ សហភាពសភាពិភពលោក (IPU) វេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិក (APPF) មហាសន្នបាតអន្តរសភាអាស៊ាន រួមសហការគ្នាអនុវត្តន៍រាល់សេចក្ដីថ្លែងការណ៍រួមវៀតណាម - កម្ពុជា និងកិច្ចព្រមព្រៀងនានា ដែលត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរចុះហត្ថលេខា។

សកម្មភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក្នុង​ដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញចូលថ្វាយបង្គុំគាល់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៅរាជធានីភ្នំពេញ 

ក៏នាព្រឹកថ្ងៃដដែល អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញចូលថ្វាយបង្គុំគាល់ សម្ដេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ និងសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៅរាជធានីភ្នំពេញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ