សកម្មភាពរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនៅចិន
|
សកម្មភាពរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនៅចិន |
(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅចិន នាយប់ថ្ងៃទី១៣មករា
នៅទីក្រុងប៉េកាំង អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong
បានអញ្ជើញចូលរួមជំនួបមិត្តភាព ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៧ទិវា
បង្កើតទំនាក់ទំនងការទូត វៀតណាម-ចិន និងទទួលនិទាឃរដូវ ឆ្នាំ ២០១៧។ ប្រធាន
ក្រុមប្រឹក្សារដ្ឋចិន លោក Y zhengsheng រួមជាមួយបណ្ដាថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម
និងចិន បណ្ដាអ្នកជំនាញការ អ្នកប្រាជ្ញ ដំណាងសហគ្រាសរបស់ចិនដែលកំពុងវិនិ
យោគនៅវៀតណាម រួមជាមួយតំណាងសហគមន៍ជនវៀតណាមនិងនិស្សិតវៀតណាម
ដែលកំពុងរស់នៅ សិក្សារៀនសូត្រនៅចិន។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក
Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាល
គោរព ដឹងគុណចំពោះការគាំទ្រ ជួយឧបត្ថម្ភរបស់បក្ស រដ្ឋ និងប្រជាជនចិន ក្នុង
បុព្វហេតុតស៊ូប្រយុទ្ធប្រឆាំងរំដោះប្រជាជាតិ និងឯកភាពប្រទេសជាតិវៀតណាម៖
“ ៦៧ឆ្នាំកន្លងទៅ ទោះបីជាមានដំណាក់កាលមួយចំនួនមានការឡើងចុះក្តី
ប៉ុន្តែចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅជាចរន្តស្នូល ក្នុងទំនាក់ទំនង
រវាងប្រទេសទាំងពីរ។ វៀតណាមនិងចិនជាប្រទេសជិតខាង មានរបបនយោបាយ
ប្រហាក់ប្រហែលគ្នា ដោយបក្សកុម្មុយនីស្តដឹកនាំ និងកំពុងអនុវត្តដំណើការផ្លាស់ប្តូរ
ថ្មី ធ្វើសមាហរណកម្ម បើកទូលាយដើម្បីអភិវឌ្ឍន៍ឈានឡើងសង្គមនិយម ស្ថិរភាព។
ដូច្នេះ ការបង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុង
ជ្រោយរវាងវៀតណាមនិងចិន ត្រូវបានពង្រឹងនិងពង្រីកអភិវឌ្ឍន៍ជានិច្ច។”
រីឯ ប្រធានក្រុមប្រឹក្សារដ្ឋចិន លោក Y zhengsheng បានសង្កត់ធ្ងន់ថា៖បក្ស
រដ្ឋចិន ជានិច្ចកាលគោរពនិងយកចិត្តទុកដាក់ជាច្រើនចំពោះទំនាក់ទំនងជាមួយ
វៀតណាម។លោក Y zhengsheng ក៏ជឿចាក់ថា៖ដោយមានការខំប្រឹងប្រែងរួម សាម
គ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងឆ្នាំ ថ្មី ២០១៧នេះ ទំនាក់ទំ
នងចិន-វៀតណាម នឹងទទួលបានផ្លែផ្កាច្រើនថែមទៀត បើកចេញទំព័រសហប្រតិ
បត្តិការថ្មី នាំមកនូវភាពសុខសាន្តត្រាណ សុភមង្គលចំពោះប្រជាជន។
បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅចិន នាព្រឹកថ្ងៃទី១៤ មករា អគ្គ
លេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញ ក្នុងបរិវេណស្ថានទូតវៀតណាមប្រចាំនៅចិនជួបសំណេះសំណាល
ជាមួយកម្មាភិបាលស្ថានទូត តំណាងសហគ្រាស សហគមន៍ជនវៀតណាម និង
និស្សិតវៀតណាមនៅចិនផងដែរ៕