សកម្មភាពរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ

(VOVworld)-បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ នាព្រឹកថ្ងៃទី២៦វិច្ឆិកា អគ្គលេខា
 បក្ស  លោក Nguyen Phu Trong បានអញ្ជើញទៅទស្សនាខេត្ត Bolikhamsai  ភាគ​
កណ្តាលប្រទេសឡាវ។ នៅទី នេះ លោក Nguyen Phu Trong មានបំណងថា ខេត្ត
 Bolikhamsai នឹងរួមជាមួយតំបន់នានារបស់វៀតណាម ជាពិសេសគឺតំបន់ជាប់ព្រំដែន
បង្កើនកិច្ចសហប្រតិបត្តិការ ជួយគ្នាទៅវិញទៅមកទាំងខាងសម្ភារៈនិងខាងស្មារតី
កសាងគំរូល្អអំពីទំនាក់ទំនងរវាងតំបន់នានានៃប្រទេសទាំងពីរ រួមចំណែកចូលក្នុងការ
អភិវឌ្ឍន៍រួមនៃទំនាក់ទំនងទ្វេភាគី។

        នាពេលរសៀល អគ្គលេខាបក្ស លោក Nguyen Phu Trongនិងគណៈប្រតិភូ ជាន់ខ្ពស់វៀតណាមបានចាកចេញពីខេត្ត Bolikhamsai វិលត្រឡាប់មកមាតុប្រទេសវិញ។

សកម្មភាពរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ - ảnh 1
លោក Nguyen Phu Trong បានអញ្ជើញទស្សនា ផ្ទះអនុស្សវរីយ៍លោកប្រធាន Souphanouvong


        មុននោះ នាថ្ងៃទី២៥វិច្ឆិកា  លោក Nguyen Phu Trong បានអញ្ជើញទស្សនា
សារៈមន្ទីរ​Kaysone Phomvihane និងផ្ទះអនុស្សវរីយ៍លោកប្រធាន Souphanouvong។
នាពេលរសៀលថ្ងៃដដែល លោក Nguyen Phu Trong បានអញ្ជើញទៅសាកសួរសុខ
ទុក្ខ លោក Khamtay Siphandone អតីតប្រធានបក្សនិងរដ្ឋឡាវ។ លោក Nguyen Phu
Trong ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូត តំណាង
សហគមន៍ និងសហគ្រាសវៀតណាមនៅឡាវផងដែរ។

        នាប៉ុន្មានថ្ងៃកន្លងទៅ សារព័ត៌មានឡាវបានចុះផ្សាយជាច្រើននូវបទសន្ទរកថា
ព័ត៌មាន អត្ថបទនិងរូបថតស្តីពីដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាបក្ស លោក
Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងដំណើរទស្សនកិច្ចជាផ្លូវ
 ការនៅឡាវ។ សារព័ត៌មានឡាវបានអះអាងថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែក
 ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
 វៀតណាម-ឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ