សកម្មភាពរបស់អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong នៅមហាសន្និបាតលើកទី ១៤១ របស់សហភាពអន្តរសភា (IPU)
(VOVWORLD) - នាថ្ងៃទី ១៥ ខែតុលា នៅ ទីក្រុងប៊ែលក្រាត នៃសាធារណរដ្ឋស៊ែប៊ី បានប្រព្រឹត្តិទៅសម័យពិភាក្សាពេញអង្គ នៃ មហាសន្និបាតលើកទី ១៤១ របស់សហភាពអន្តរសភា (IPU) ក្រោមប្រធានបទ «ការពង្រឹងច្បាប់អន្តរជាតិ៖ តួនាទី និងយន្តការសភា និងការចូលរួមចំណែកកិច្ចសហប្រតិបត្តិការក្នុងតំបន់»
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong |
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញចូលរួម សម័យពិភាក្សាពេញអង្គ និងបានថ្លែងសុន្ទរកថាដ៏សំខាន់ដោយអះអាងថា រដ្ឋសភាវៀតណាមជានិច្ចកាលគាំទ្រតាមរយៈការសុក្រឹតក្របខ័ណ្ឌគតិយុត្តិក្នុងស្រុក បង្កើនការឃ្លាំមើលការអនុវត្ត ក៏ដូចជាចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពការទូតសភា ដើម្បីបង្កើនការចែករំលែកព័ត៌មាននិងបទពិសោធន៍ផងដែរ។ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានឲ្យដឹងថាវៀតណាម នឹងទទួលតំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សា
សន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ប្រធានអាស៊ាន និង ប្រធានក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) ឆ្នាំ២០២០។ វៀតណាមអះអាងថានឹងបន្តចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍពហុភាគីនិយម ការសន្ទនាដោយយុត្តិធម៌ និងស្មើភាពគ្នា ដោះស្រាយបញ្ហាសកល ជម្លោះតំបន់ សន្តិភាព សន្តិសុខ ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ។
ដើម្បីពង្រឹងការគោរពច្បាប់អន្តរជាតិ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់អនុសាសន៍មួយចំនួននៅឯសម័យប្រជុំពេញអង្គនៃមហាសន្និបាត IPU-141 ។ នោះគឺ គោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ គោរពច្បាប់អន្តរជាតិ និងគោលការណ៍ទូទៅ; ពង្រីក តួនាទីនៃយន្តការ សហប្រតិបត្តិការ សន្ទនា ចែករំលែកព័ត៌មាន រួមគ្នាចាត់វិធានការដោះស្រាយជម្លោះក្នុងតំបន់ដោយសន្តិវិធី
ទន្ទឹមនឹងនេះ សភានៃបណ្ដាប្រទេសបន្តផ្តល់សច្ចាប័ន ចូលរួមក្នុងការអនុវត្តសន្ធិសញ្ញា កិច្ចព្រមព្រៀង អន្តរជាតិ និងឯកសារគតិយុត្តិពហុភាគី; កសាង ធ្វើវិសោធន បំពេញបន្ថែមលើច្បាប់អន្តរជាតិនានាឲ្យសមស្របនឹងច្បាប់ក្នុងស្រុក។ ព្រមទាំង ចាំបាច់ត្រូវពង្រឹងយន្តការសហប្រតិបត្តិការ IPU ជាមួយអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងសភាជាសមាជិកនានាលើគ្រប់វិស័យ និងបង្កើនការតភ្ជាប់រវាងបណ្ដាប្រទេស និងសភា ក្នុងការតាក់តែងគោលនយោបាយស្ដីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ជាបន្ទាន់ ដែលមហាសន្និបាត IPU ទើបនឹងធ្វើការអនុម័ត។
នាថ្ងៃដដែល នៅខាងក្រៅ IPU 141 បានអញ្ជើញទទួលជួបជាមួយប្រធានIPU លោក Gabriela Cuevas Barron ។ នៅទីនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានស្នើឲ្យប្រធាន IPU បន្តយកចិត្តទុកដាក់ដល់វៀតណាម ក្នុងការសម្រេចរួចរាល់នូវរាល់ការសន្យារបស់ខ្លួន។ ចំណែកឯ ប្រធាន IPU មានបំណងថា នាពេលខាងមុខ វៀតណាមបន្តចែករំលែកបទពិសោធន៍ជាមួយបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់អំពីភាពជោគជ័យនៅក្នុង អនុវត្តកម្មវិធីធ្វើសកម្មភាព ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កាត់បន្ថយភាពក្រីក្រ និងសមភាពយេនឌ័រផងដែរ៕