សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៣
(VOVWORLD) - នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៣ ដែលបានប្រារព្វធ្វើឡើងនៅទីក្រុងញូកយ៉ក (សហរដ្ឋអាមេរិក) នាថ្ងៃទី២៦ខែកញ្ញា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាមលោក Pham Binh Minh បានអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃបណ្តាប្រទេសអាស៊ានជាមួយសម្ព័ន្ធភាពប៉ាស៊ីហ្វិកលើកទី៥ និងបានជួបពិភាក្សាទ្វេភាគីជាមួយប្រធា នាធិបតី Palau និងរដ្ឋមន្ត្រីការបរទេសនៃប្រទេស Ecuado និងអ៊ុយក្រែន។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន - សម្ព័ន្ធភាពប៉ាស៊ីហ្វិកលើកទី ៥ |
អញ្ជើញចូលរួមនិងថ្លែងក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃបណ្តាប្រទេសអាស៊ាននិងសម្ព័ន្ធ ប៉ាស៊ីហ្វិកលើកទី៥ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា វៀតណាមយកចិត្តទុកដាក់ទំនាក់ទំនងរវាងអាស៊ានជាមួយអង្គការនានាក្នុងតំបន់ រួមទាំងគាំទ្ររាល់ការសន្យារបស់ប្រទេសសម្ព័ន្ធមិត្តប៉ាស៊ីហ្វិកក្នុងតំបន់។
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh និងប្រធានាធិបតី Palau លោក Tommy Remengesau |
យោងតាមលោកឧបនាយករដ្ឋមន្ត្រី ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនេះតែម្តង ប្រទេសអាស៊ានទាំងអស់និងសម្ព័ន្ធមិត្តប៉ាស៊ីហ្វិក អាចឆ្លៀតយករាល់យន្តការដែលមានស្រាប់ ដូចជា កិច្ចព្រមព្រៀង CPTPP ដើម្បីជម្រុញទីផ្សាបើកទូលាយមួយឈរ លើច្បាប់និងដើម្បីវិបុលភាព សុភមង្គលរបស់ប្រជាជននៃតំបន់ទាំងពីរ។
នៅក្នុងជំនួបជាមួយប្រធានាធិបតី Palau និងរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេស អេក្វាឌ័រនិងអ៊ុយក្រែន លោក Pham Binh Minh បានលើកឡើងនូវសមិទ្ធិលេចធ្លោនៃវិស័យកិច្ចការបរទេសរបស់វៀតណាមនាពេលកន្លងទៅ។ វៀតណាមត្រៀមជាស្រេចទទួលរ៉ាប់រងនិងបំពេញល្អនូវបេសកម្មជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ផងដែរ៕