សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dungនៅឡាវ
|
សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dungនៅឡាវ |
(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅឡាវ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦
តុលា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung និងគណៈប្រតិភូរដ្ឋាភិ
បាលវៀតណាមបានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៅស្ថានទូតវៀត
ណាម និងស្ថាប័នដំណាងរបស់វៀតណាម ប្រចាំនៅឡាវ។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី
លោក Trinh Dinh Dung បានស្នើអោយស្ថានទូតវៀតណាម បន្តពង្រឹងនិងពង្រីកលទ្ធ
ផលដែលទទួលបានក្នុងរយៈពេលកន្លងទៅ បន្តរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម
និងវិនិយោគរវាងប្រទេសទាំងពីរ អោយសមស្របជាមួយទំនាក់ទំនងរវាងប្រទេស
ទាំងពីរ។
ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung និងគណៈប្រតិភូរដ្ឋាភិបាលវៀតណាម បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរសុខភាពល្អជូន
ចំពោះអតីតនាយករដ្ឋមន្ត្រីឡាវ លោក Thongsing Thammavong ផងដែរ៕